
Ratha
· 2019-04-20
សាហាវហួស! ទំនាស់រឿងដីបន្តិចបន្តួច ប្អូនប្រុសលើកកាំបិតបុ័ងតោកាប់សម្លាប់បងស្រីបង្កើតស្លាប់ ២នាក់
0
ស្រុកសូទ្រនិគម, ខេត្តសៀមរាប៖ ស្រ្តី២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីប្អូនប្រុសបង្កើតរបស់ស្ត្រីរងគ្រោះ ប្រើកាំបិតបុ័ងតោ កាប់សម្លាប់ បន្ទាប់ពីមានទំនាស់រឿងដីធ្លីបន្តិចបន្តួច។
តាមព័ត៌មានបឋម បានឲ្យដឹងថា ហេតុការណ៍នេះបានកើតមានឡើងកាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ស្រ្តីរងគ្រោះទី១ មានឈ្មោះ ខុត និងស្រ្តីទី២ ឈ្មោះខែម ។
ចំណែកជនដៃដល់មានឈ្មោះ វ៉ុន ជាប្អូនបង្កើតរបស់ស្ត្រីរងគ្រោះទាំង២នាក់។
អធិការនគរបាលស្រុកសូទ្រនិគម លោកទេព ចាន់ណា បានឲ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបានហើយ ប៉ុន្តែចំពោះព័ត៌មានលម្អិតនោះ លោកមិនទាន់អាចបកស្រាយបានទេ៕
ជា ស្រស់, ខេង ឧត្តម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
កីឡាករ PL កំពុងប្រកបអាជីព ៥រូបដែលរកបានលើសពី ៥០គ្រាប់ និង ៥០ Assists
ដាច់ហ្វ្រាំង ក្រឡាប់ឡាន ច្រើនត្រឡប់ពីលើភ្នំ របួស៣នាក់
ស្រវឹងកុំបើកបរ ! រថយន្ត RANGE ROVER ម្ចាស់វាធ្លាក់ភ្នែក ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ពីកង់
ចូលចិត្តញ៉ាំឪឡឹក ដូចនេះគួរដឹងពីអត្ថប្រយោជន៍ទាំងនេះរបស់វា
យោបល់ទាំងអស់ (0)