VIRAK

· 2019-04-21

ប្រធានាធិបតីអាមេរិក James A. Garfield ត្រូវគេលួចសម្លាប់ខណៈពេលកំពុង ……..

0

លោក James A. Garfield ត្រូវបានគេលួចធ្វើឃាតនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ១៨៨១ ដោយឃាតកបានបាញ់ពីរគ្រាប់ ដោយមួយគ្រាប់ត្រូវដៃខាងស្តាំ និងមួយគ្រាប់ទៀតត្រូវខ្នង នៅម៉ោង ៩ និង ៣០ នាទី ព្រឹក ខណៈពេលដែលប្រធានាធិបតីរូបនេះអង្គុយរង់ចាំជិះរថភ្លើង Baltimore and Potomac នៅក្នុងក្រុងវ៉ាស៊ីនតោន ឌីស៊ី។ គួរបញ្ជាក់ផងដែរថា ឃាតកដែលបាញ់សម្លាប់ប្រធានាធិបតី គឺជាអ្នកនិពន្ធ និងមេធាវីអាមេរិកឈ្មោះ Charles J. Guiteau។

ឃាតកបានបាញ់សម្លាប់ប្រធានាធិបតី James A. Garfield

១១ សប្តាហ៍ក្រោយមក ប្រធានាធិបតីរូបនេះត្រូវបានបាត់បង់ជីវិតនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ១៨៨១ នៅម៉ោង ១០ និង ៣៥ នាទី យប់ ដោយសារការបាញ់សម្លាប់នោះ (សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក James A. Garfield ចូលកាន់ដំណែងបានជាង ៣ ខែប៉ុណ្ណោះ)។

ឃាតកបានបាញ់សម្លាប់ប្រធានាធិបតី James A. Garfield រួចហើយ

ភ្លាមៗនោះ ឃាតកត្រូវបានគេចាប់ខ្លួន ហើយមានការជំនុំជម្រះជាសាធារណៈដែលមានរយៈពេលយ៉ាងយូរចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ១៨៨១ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ១៨៨២ លោក Charles J. Guiteau ត្រូវបានរកឃើញថា មានទោសហើយត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួករនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ១៨៨២។

ប្រធានាធិបតីអាមេរិក James A. Garfield ដេកស្លាប់នៅលើគ្រែ

ឃាតកបានបញ្ជាក់ថា មូលហេតុដែលលោកបាញ់សម្លាប់ James A. Garfield ដោយសារការខកចិត្តចំពោះលោក James A. Garfield ដែលមិនបានតែងតាំងរូបលោកជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសបារាំង ខណៈរូបលោកខិតខំសរសេរសៀវភៅគាំទ្រ និងសរសើរថាលោក James A. Garfield នឹងឈ្នះជាប្រធានាធិបតីអាមេរិកនៅក្នុងការបោះឆ្នោត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស