
Chhean
· 2019-04-22
និរន្តរភាព ភាពងាយស្រួល ភាពសម្បូរបែប និងចំណូលចិត្ត ជាស្នូលបាវចនៈទាំង ៤ របស់ក្រុមហ៊ុននីសាន់
0
ក្រុមហ៊ុន Nissan គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅក្នុងប្រទេសជប៉ុន និងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៣ ។ ចាប់តាំងពីដើមដំបូងមកក្រុមហ៊ុន Nissan បានបង្ហាញពីភាពច្នៃប្រឌិតថ្មី និងឆន្ទៈក្នុងការផ្សងព្រេងចូលទៅក្នុងទឹកដីថ្មី។ ដោយមានបាវចនៈទាំង ៤ ដែលជាស្នូលមានដូចជា៖ និរន្តរភាព ភាពងាយស្រួល ភាពសម្បូរបែប និងចំណូលចិត្តខ្ពស់ ក្រុមហ៊ុន Nissan បានក្លាយជាអ្នកលេងដ៏សំខាន់នៅលើឆាករថយន្តអន្តរជាតិ។ ការបង្កើតផលិតផលដែលអាចទុកចិត្តបានក្នុងតម្លៃសមរម្យគឺជាគោលការណ៍របស់ក្រុមហ៊ុន Nissan ។
រយៈពេលជាង ៨០ឆ្នាំ មកហើយ ការច្នៃប្រឌិតគឺជាឆ្អឹងខ្នង និងកម្លាំងរបស់ក្រុមហ៊ុន។ ចាប់តាំងពីការផលិតចេញដំបូងពីរោងចក្រដំឡើងនៅទីក្រុង Yokohama ប្រទេសជប៉ុន ការផលិត និងការនាំចេញរថយន្ត Nissan បានកើនឡើងឋិតថេរជាបន្តបន្ទាប់។ ផលិតរថយន្តតាំងពីប្រភេទរថយន្តល្បឿនលឿន រថយន្តអគ្គិសនី រថយន្តភីកអាប់ រថយន្តដឹកអ្នកដំណើរ រថយន្តដឹកទំនិញ និងរថយន្ត SUV ក្រុមហ៊ុន Nissan តែងតែច្នៃប្រឌិតផលិតផលរបស់ខ្លួន ដើម្បីបំពេញតម្រូវការទីផ្សារជានិច្ច។ បច្ចុប្បន្ននេះក្រុមហ៊ុន Nissan បានបើកដំណើរការរោងចក្រនៅក្នុងប្រទេសជាច្រើន និងបង្កើតរថយន្តសម្រាប់តំបន់ទាំងអស់ ដោយផ្អែកលើតម្រូវការផ្សេងៗរបស់ពួកគេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកនឹងទទួលបានអារម្មណ៍ល្អៗទាំងនេះ នៅថ្ងៃណាមួយ ពេលអ្នកបានជួបមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ

មួយជីវិត យើងត្រូវតែមានមិត្ត ៥ ប្រភេទនេះ ទើបយើងមានសំណាង និងមានសេចក្ដីសុខ

វេទិកាសមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានបើកធ្វើ

ចាប់ពីថ្ងៃទី ១៥ មិថុនា ដល់ ១៥ តុលា អ្នកឆ្នាំទាំង ៤ រុងរឿងខ្លាំងទាំងស្នេហា ការងារ និងលុយកាក់ ងើបពីទុក្ខលំបាកហើយ

យោបល់ទាំងអស់ (0)
គ្មានយោបល់