
Sovannai
· 2019-04-23
បុរសម្នាក់រាយលួសឆក់សត្វកណ្តុរ បែរជាឆក់ខ្លួនឯងស្លាប់
0
ខេត្តកណ្តាល៖ បុរសម្នាក់បានដេកស្លាប់ នៅកណ្ដាលវាលស្រែប្រាំងរបស់ខ្លួន ក្រោយពីគាត់រាយសម្រាប់ឆក់សត្វកណ្តុរ ការពារកុំឲ្យចូលស៊ីស្រូវនោះ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចចារខ្ជរ ស្ថិតក្នុងភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថា រយៈពេលជាង១០ថ្ងៃមកហើយដែលជនរងគ្រោះបានយកអាគុយដុំឆក់ខ្សែលួសទៅឆក់កណ្តុរនៅស្រែរបស់ខ្លួន។ លុះដល់ថ្ងៃ ទី២១ ខែមេសា វេលាម៉ោង៦យប់ ជនរងគ្រោះបានយកអាគុយដុំឆក់ទៅឆក់កណ្តុរនៅស្រែរបស់ខ្លួនតែម្នាក់ឯង ដូចសព្វដង។ ដល់ព្រឹកថ្ងៃទី២២ ដោយមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះ ទើបប្រពន្ធទៅរកនៅស្រែ ពេលទៅដល់ឃើញអាគុយចាប់ដង្គាប់ឆក់ តែមិនឃើញជនរងគ្រោះ ក៏បន្តដើររកទៀត។ រហូតដល់ម៉ោង ៩.០០ នាទី ថ្ងៃដដែល ឃើញជនរងគ្រោះដេកផ្កាប់មុខក្នុងស្រែ ដោយថ្ងាសនិងដៃគងលើខ្សែលួស ស្លាប់បាត់ទៅហើយ ក៏ស្រែកឆោឡោរាយការណ៍ ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រកាជន្លឹង។
ក្រោយពីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ ឃើញថាមានស្នាមរបួសខ្លោចស្បែកថ្ងាសមួយកន្លែង ដើមដៃឆ្វេងមួយកន្លែង និងចុងច្រមុះមួយកន្លែង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ។
បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ បូ ធារ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)