Viseth

· 2019-04-25

តើ​ការ​វាយប្រហារ​តាម DDoS សាហាវ​បែប​ណា​ទៅ ទើប​ធ្វើ​ឲ្យ​អ៊ីនធឺណិត​រអាក់រអួល?

0

ប៉ុន្មានថ្ងៃនេះ អ៊ីនធឺណិតក្នុងប្រទេសកម្ពុជាបានរងការវាយប្រហារ ដែលធ្វើឲ្យការប្រើប្រាស់សេវាមានភាពរអាក់រអួល។ ក្រុមហ៊ុនធំៗមាន Ezecom និង CityLink បានចេញការជូនដំណឹងពីការវាយប្រហារ DDoS ដោយក្រុមមិនស្គាល់អត្តសញ្ញាណ។

តើការវាយប្រហារតាម DDoS មានភាពសាហាវបែបណាទៅ?

តាមការចុះផ្សាយនៅលើគេហទំព័រ Secudemy ដែលផ្តោតផ្នែកការពារសន្តិសុខបានឲ្យដឹងថា ការវាយប្រហារបែប DDoS (Distributed Denial of Service) ពាក់ព័ន្ធការរំខានទៅដល់ប្រតិបត្តិការនៃប្រព័ន្ធកុំព្យូទ័រ ឬក៏បណ្តាញដែលភ្ជាប់ទៅកាន់អ៊ីនធឺណិត។ ទម្រង់មួយនៃការវាយប្រហារគឺធ្វើឲ្យ bandwidth របស់បណ្តាញរងគ្រោះមានទំហំធំ ឬលើសពីការទ្រាំទ្របាន។

តាមគេហទំព័រដដែល ការវាយប្រហារតាមទម្រង់ DDoS គឺមានគ្រោះថ្នាក់ខ្លាំង ដោយការប្រើប្រាស់នូវបណ្តាញជាច្រើន (Zombie computers) ដើម្បីវាយប្រហារទៅកាន់គោលដៅតែមួយ ដែលជាហេតុធ្វើឲ្យពិបាកកំណត់អត្តសញ្ញាណប្រភពអ្នកវាយប្រហារ។ ការវាយប្រហារបែប DDoS មានការលំបាកក្នុងការទប់ទល់ណាស់ ហើយជនរងគ្រោះត្រូវចំណាយធនធានច្រើន ដើម្បីទប់ទល់ការវាយប្រហារ ក្នុងគោលបំណងចៀសវាងការគាំងមិនដំណើរការ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)