Viseth

· 2019-04-26

Lukaku បង្ហើប​ក្ដី​ស្រមៃ​ចង់ទៅ​លេង​នៅ​ក្របខ័ណ្ឌ Serie A

0

ខ្សែប្រយុទ្ធ Romelu Lukaku របស់ Manchester United បានបង្ហើបថារូបគេមានក្ដីស្រមៃទៅលេងនៅក្របខ័ណ្ឌ Serie A នៅដំណាក់កាលណាមួយក្នុងអាជីពរបស់ខ្លួន។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។

ទោះបែបនេះកីឡាករវ័យ២៥ឆ្នាំថានឹងសាកល្បងខ្លួនឯងទៅលេងក្នុងប្រទេសអ៊ីតាលីប៉ុន្តែយ៉ាងណា Lukaku ថាពេលនេះរូបគេគិតតែពីអនាគតនៅ Old Trafford ប៉ុណ្ណោះ។លោកបន្តថា“ការទៅលេងនៅ Serie A គឺជាក្ដីស្រមៃ។វាអាចនឹងស្ថិតក្នុងក្ដីស្រមៃពិតប្រាកដ។ខ្ញុំសង្ឃឹមថានឹងអាចទៅលេងក្នុងពេលឆប់ៗនេះឬយូរជាងនេះក៏មិនដឹងទោះបីជាខ្ញុំពេលនេះផ្ដោតទៅលើតែ Man Utd ក៏ដោយ”។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្សិករូបនេះបានចាកចេញពីស្រុកកំណើតមកប្រកបអាជីពនៅអង់គ្លេសកាលឆ្នាំ២០១១ហើយធ្លាប់លេងនៅ Chelsea និង Evertonនិងក៏ធ្លាប់លេងខ្ចីជើងនៅក្លិប West Brom Albion មុនពេលផ្ទេរមក Man Utd កាលពីឆ្នាំ២០១៧ និងរកបានគ្រាប់បាល់១៥គ្រាប់គ្រប់ពានរង្វាន់ឲ្យបិសាចក្រហមនៅរដូវកាលនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)