Nov

· 2019-04-28

អតិថិជនសម្រុកទៅក្រុមហ៊ុន 7NG រង់ចាំទទួលដីឡូត៍ ក្រោយពីមានការអំពាវនាវពីលោកឧកញ៉ា ស្រី ចាន់ថន

0

ភ្នំពេញ ៖ បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាអតិថិជន ជាច្រើន នាក់ បានសម្រុក ទៅ ក្រុមហ៊ុន 7NG Group Co,Ltd ដេីម្បីទៅទទួលដីឡូត៍ ដែល ឧកញ៉ា ស្រី ចាន់ថន បាន ប្រកាស ខណៈពួកគេទន្ទឹងរង់ចាំរាប់សិបឆ្នាំមកហេីយ ដោយមានប័ណ្ណផ្ទេរកម្មសិទ្ធិត្រឹមត្រូវ ពីក្រុមហ៊ុនប៉ុណ្ណោះ ចំណែកដីនៅទីណាក៏មិនដឹង។

សេចក្តីរាយការណ៍ដដែលបានបន្តថា អតិថិជន ខ្លះ សម្តែង ក្តី រីករាយ ដោយ រំពឹង ថា នឹង បាន ដី ឡូតិ៍ ដែលជាញេីសឈាមខំបង់រំលស់ អស់រយៈពេល១០ឆ្នាំ ។ ប៉ុន្តែអតិថិជនខ្លះនៅមាន មន្ទិល សង្ស័យ ថា ក្រែង ក្រុមហ៊ុន 7NG កុហក ទៀត ព្រោះ ធ្លាប់ បាន កុហក ច្រើន លេីក ច្រើន សារ មក ហេីយ ។ប៉ុន្តែ អតិថិជន សង្ឃឹម យ៉ាង មុតមាំ ថា ឧកញ៉ា ស្រី ចាន់ថន នឹង គោរព តាមការសន្យា ព្រោះមហាជនបានផ្តល់រហស្សនាមថាជា” ឧកញ៉ាចិត្តធម៌ ” ដោយសារសកម្មភាពមនុស្សធម៌ជាច្រើន ក្នុងសង្គម ។

សូមជម្រាបជូនថាកាលពី ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ ឧកញ៉ា ស្រី ចាន់ថន ប្រកាស តាម បណ្ដាញ សង្គម ហ្វេសប៊ុក ថា”ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមការងារនៃ ក្រុមហ៊ុន 7NG Group Co,Ltd នឹងធ្វេីការចែក ដី ឡូតិ៍ ជូន អតិថិជន ដែលបានទទួលលិខិតផ្ទេរសិទ្ធិកន្លងមក និងសូម អតិថិជន រៀបចំលិខិតផ្ទេរសិទ្ធិនិងឯកសារពាក់ព័ន្ធផ្សេងៗ ដេីម្បីមកផ្ទៀងផ្ទាត់ជាមួយក្រុមការងារ របស់ក្រុមហ៊ុន ។

ការប្រកាស របស់ ឧកញ៉ា ស្រី ចាន់ថន ពេល នេះ ធ្វើឡើង ក្រោយ ផ្ទុះ រឿង ជា បន្តបន្ទាប់ ដោយ អតិថិជន ជាច្រើន នាក់ ចោទប្រកាន់ ថា ក្រុមហ៊ុន 7NG ជា ក្រុមហ៊ុន ធ្វើ នំ អត់ ម្សៅ ពោលគឺ អតិថិជន បង់ រំលស់ ដី រហូត ដល់ ១០ឆ្នាំ តែ ពុំ ដឹង ថា ដី នៅ កន្លៀត ណា ។

យោង តាម ការ សរសេរ តាម បណ្ដាញ សង្គម ហ្វេសប៊ុក របស់ ឧកញ៉ា ស្រី ចាន់ថន បញ្ជាក់ ថា “ម៉្យាងវិញទៀតក្រុមហ៊ុន នឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះជនក្លែង ព័ត៌មាន មិនពិតទាំងឡាយដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់ក្រុមហ៊ុនក៏ដូចជាក្រុមគ្រួសាររបស់យើងខ្ញុំ ទាំងអស់គ្នានិងអ្នកដែលឆ្លៀតឱកាសបន្លំខ្លួនជាអតិថិជនក្រុមហ៊ុន7NG ”។

បន្ថែម ទៀត ឧកញ៉ា ស្រី ចាន់ថន បន្ត ថា ”សំណូមពរ ដល់បងប្អូន ឬ បណ្ដា Page Facebook មួយចំនួន ដែលបានយក ព័ត៌មាន តែម្ខាង មិនគ្រប់ជ្រុងជ្រោយ ទៅផ្សាយ ឬ បង្ហោះតគ្នា ដែល មានលក្ខណៈ វាយប្រហារ ញុះញុង ដើម្បីក្ដិចត្រួយ បង្ខូចកិត្តិយស ដល់ក្រុមហ៊ុន និង ក្រុមគ្រួសារខ្ញុំបាទ មេត្តាបញ្ឈប់ទង្វើបែបនោះទៅ តើយើងនៅបន្តវប្បធមៅលាបពណ៌បំផ្លាញគ្នា នេះដើម្បីអ្វីទៀត ៕ដោយ យឺត ភារ៉ា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស