Torn

· 2019-04-28

ពលករប្រុស.ស្រីជាង១០០នាក់លួចឆ្លងដែនតាមមេខ្យល់ ត្រូវកម្លាំងនគរបាលការពារព្រំដែនគោកហៅមកអប់រំ

0

បន្ទាយមានជ័យ៖ ជាការពិតណាស់នៅមុនរដូវចូលឆ្នាំក៏ដូចក្រោយចូលឆ្នាំរាប់ទាំងរដូវបុណ្យភ្ជុំផងនោះពលករខ្មែរយើងនៅតែមានការចាញ់បោកមេខ្យល់ដើម្បីលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសជិតខាងឈមទៅនិងគ្រោះថ្នាក់ កត្តាទាំងនេះការគ្រោះថ្នាក់មកលើពលករខ្មែរ ស្ទើររៀងរាល់រដូវដែលពួកគាត់លួចឆ្លងដែនខុសច្បាប់ គ្រាដែលសមត្ថកិច្ចថៃតាមរាល់កម្មភាពដែលពលករជិះរថយន្តទៅរកការងារ ទោះយ៉ាងណាគេឃើញពលករខ្មែរប្រុស.ស្រី រួមទាំងកូនតូចៗ ត្រូវកម្លាំងនគរបាលការពារព្រំដែនគោក៨១៥ល្បាតប្រទះឃើញនៅចំណុចភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យក៏ប្រទះឃើញពលករខ្មែរដែលបំរ៉ុងឆ្លងដែនខុសច្បាប់ សរុប១១៤នាក់ក្នុងនោះស្រី ៤៨និងកុមារ៩នាក់។

តាមរបាយការណ៍កម្លាំងនគរបាលបញ្ជាក់ថា ពលករដែលបំរ៉ុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃនោះគឺមកពីបណ្ដាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាដូចជាខេត្តពោធិ៍សាត់ចំនួន១១នាក់ កំពត០១នាក់ បាត់ដំបង១៩នាក់ ព្រៃវែង២៤នាក់ បន្ទាយមានជ័យ២៦នាក់ ខេត្តកំពងធំ០១នាក់ សៀមរាប់១០នាក់ ឧត្តរមានជ័យ៣នាក់ ស្វាយរៀង០៣នាក់ កំពង់ចាម០៨នាក់និងខេត្តត្បូងឃ្មុំ១នាក់។

បញ្ហាខាងលើនេះលោកនាយប៉ុស្ដិ៍ស្ពាន ហេង ប៉ូរ៉ាម៉ូ ប្រាប់តាមទូរសព្ទថា ពលករប្រុស.ស្រីទាំងអស់នោះក្រោយពីធ្វើការណែនាំរួចរាល់ឲ្យពួកគាត់វិលទៅស្រុកកំណើតរៀងខ្លួនវិញ ព្រោះពួកគាត់នៅខេត្តផ្សេងគ្នា។

លោកបន្តថាករណីឆ្លងដែនខុសច្បាប់គឺជាកត្តាប្រឈមទៅនិងគ្រោះថ្នាក់គ្រប់បែបយ៉ាង ដែលមានចំពោះគាត់រួមទាំប្រឈមនិងផ្លូវច្បាប់ទៀតផង ហើយនៅក្នុងយុទ្ធនាការអប់រំនោះដែរគឺមានមកពីអង្គភាពផ្សេងចូលរួមដើម្បីអប់រំណែនាំឲ្យគាត់យល់ដឹងផងដែរ៕វណ្ណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស