
Sann
· 2019-04-28
នារីដែលចូលចិត្តញ៉ាំកាហ្វេ គួរតែប្រយ័ត្នឲ្យខ្ពស់ក្នុងពេលមករដូវ
0
សព្វថ្ងៃនេះ មាននារីជាច្រើនក៏ចូលចិត្តពិសារកាហ្វេដែរ ប៉ុន្តែអ្នកគួរតែចៀសពីការញ៉ាំកាហ្វេក្នុងកំឡុងពេលដែលអ្នកមករដូវ។ តើពេលមករដូវ ញ៉ាំកាហ្វេ អាចនាំគ្រោះថ្នាក់អ្វីដល់នារីទៅ?
១. នៅពេលដែលអ្នកមករដូវ បើអ្នកពិសារកាហ្វេ វានឹងធ្វើឲ្យអ្នកមករដូវក្នុងរយៈពេលវែងជាងមុន ហើយឈាមរដូវនឹងច្រើនជាងមុន។ ជាពិសេស អ្នកនឹងកើតមានអាការៈឈឺពោះផងដែរ ព្រោះតែសារធាតុកាហ្វេអ៊ីនក្នុងនោះ។
២. នៅក្នុងកាហ្វេ ក៏មានផ្ទុកសារធាតុដទៃទៀត ដែលអាចធ្វើឲ្យអារម្មណ៍អ្នកប្រែប្រួលមិនទៀងឡើយ។ វានឹងអាចធ្វើឲ្យអ្នកគេងមិនលក់ អារម្មណ៍ស្មុគស្មាញ ច្របូកច្របល់ និងងាយឆេវឆាវខ្លាំងណាស់។
៣. នៅពេលដែលអ្នកញ៉ាំកាហ្វេច្រើនក្នុងពេលមករដូវ នឹងធ្វើឲ្យសុដន់អ្នកអាចហើមបាន។ ជាហេតុដែលធ្វើឲ្យអ្នកកើតមានអាការៈឈឺបាន។
៤. បើអ្នកហ៊ានបន្តញ៉ាំកាហ្វេក្នុងពេលមករដូវ អ្នកនឹងងាយប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងស្ត្រីយ៉ាងងាយ ហើយឆាប់ជួបប្រទះក្នុងវ័យក្មេងទៀតផង។ ជាពិសេស បើធ្ងន់ធ្ងរ នឹងអាចប៉ះពាល់ដល់ការមានផ្ទៃពោះរបស់អ្នកទៀតផង ដោយធ្វើឲ្យអ្នកមិនងាយមានកូនឡើយ។
៥. ជាពិសេស អ្នកនឹងងាយចាស់ខ្លាំងណាស់នៅពេលដែលអ្នកពិសារកាហ្វេក្នុងពេលមករដូវ។ ដូចនេះ បើអ្នកមិនចង់នាំគ្រោះថ្នាក់ដល់សុខភាពអ្នក កាហ្វេអ្នកគួរតែចៀសឲ្យឆ្ងាយនៅពេលមករដូវម្តងៗ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការលក់របស់ Huawei កើនឡើង២៣ភាគរយទោះបីមានការបង្ក្រាបពីអាមេរិក ខណៈប្រធានក្រុមហ៊ុនអះអាងថាសម្ពាធលើក្រុមហ៊ុន "បានជួយដល់ពួកគេ"
គួរឲ្យស្រៀវនៅប្រទេសអង់គ្លេស ពេលឃើញគ្រួសារមួយបបួលគ្នាដើរលើផ្លូវចង្កេះភ្នំចោតដ៏គ្រោះថ្នាក់បំផុតរបស់ប្រទេស
ខេត្តបន្ទាយមានជ័យនឹងមានទីក្រុងរណបពាន់ហិចតា តម្លៃរាប់លានដុល្លារ
កំពុងចុះអនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែមានរ៉ឺម៉កម៉ូតូដឹកជ្រូក១៩ក្បាលឆ្លងកាត់ សមត្ថកិច្ចសង្ស័យនាំចូលពីវៀតណាម ក៏ឃាត់ឲ្យជំនាញចាត់ការ
ការណែនាំពិសេស
ទិដ្ឋភាពទូទៅរហ័សនៃការរំពឹងទុកសេដ្ឋកិច្ច និងសង្គមសំខាន់ៗរបស់ខេត្តក្វាងស៊ីក្នុងឆ្នាំ ២០២៥
ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang
មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» រងការចោទប្រកាន់ថាព្យាបាលទារកអាយុ ៨ខែ រហូតដល់ស្លាប់
Harbin ពង្រីកពេលវេលាឆ្លងកាត់លើកលែងទិដ្ឋាការ
យោបល់ទាំងអស់ (0)