
Mimirose
· 2019-04-28
ភេសជ្ជៈទាំងនេះនឹងធ្វើឲ្យស្បែកអ្នកសស្អាតខ្លាំង
0
ប្រសិនជាអ្នកចង់ឲ្យស្បែកអ្នកស្អាត អ្នគគួរតែជ្រើសរើសភេសជ្ជៈខាងក្រោមដើម្បីពិសារ។ តើមានអ្វីខ្លះទៅ?
១. ក្នុងមួយថ្ងៃ អ្នកគួរតែញ៉ាំទឹកឲ្យបាន៨កែវ ព្រោះវាអាចជួយធ្វើឲ្យស្បែកថ្មី ងាយដុះឡើងមកជំនួសស្បែកចាស់ណាស់។ ម្យ៉ាងទៀត វាក៏អាចជួយបញ្ចេញជាតិពុលផងដែរ ដោយធ្វើឲ្យមុខអ្នកមិនងាយឡើងមុនឡើយ ថែមទាំងមិនគ្រើមទៀតផង។
២. នៅក្នុងទឹកដោះគោ និងទឹកដោះគោជូរ មានផ្ទុកសារធាតុដែក ប្រូតេអ៊ីន និងវីតាមីនមួយចំនួន ដែលអាចជួយថែរក្សាសម្រស់អ្នក។ ដូចនេះ អ្នកគួរតែញ៉ាំមួយថ្ងៃចំនួនមួយកែវ ដើម្បីទទួលបានប្រូតេអ៊ីនបានគ្រប់គ្រាន់ នោះស្បែកអ្នកនឹងស្អាតជាមិនខានឡើយ។
៣. នៅក្នុងទឹកសណ្តែកមានផ្ទុកសារធាតុជាច្រើនដែលអាចជួយពន្យារភាពចាស់របស់អ្នក ដោយធ្វើឲ្យស្បែកអ្នកស ហើយម៉ត់។ ដូចនេះ អ្នកអាចញ៉ាំចំនួនពី៣០០ ទៅ៥០០មីលីលីត្រក្នុងមួយថ្ងៃបាន។
៤. អ្នកអាចពិសារទឹកឃ្មុំដើម្បីថែរក្សាសម្ជស្សបាន ព្រោះវាអាចធ្វើឲ្យស្បែកអ្នកទន់ និងម៉ត់រលោងក្រោយពេលដែលអ្នកញ៉ាំរួច។ ជាពិសេស វាក៏អាចជួយការពារស្បែករបស់អ្នកមិនឲ្យប្រេះក្នុងរដូវក្តៅផងដែរ។
៥. នៅពេលដែលអ្នកញ៉ាំទឹកផ្លែឈើក្នុងរយៈពេលយូរ វានឹងអាចធ្វើឲ្យស្បែកអ្នកប្រែជាស្រស់ថ្លា ស និងទន់ដូចជាស្បែករបស់ទារកអញ្ចឹង។ ដូចនេះ អ្នកអាចពិសារភេសជ្ជៈខាងលើនេះ ដើម្បីថែរក្សាស្បែកអ្នកឲ្យនៅស្អាតជានិច្ច៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
គយគន់មិនចេះណាយ ហិន ច័ន្ទនីរ័ត្ន រំលេចសម្រស់ក្នុងឈុតប្រពៃណីខ្មែរនៅលើទឹកដីអឆ្ឆរិយអង្គរ
ក្រោយផ្ទុះព័ត៌មានលែងលះស្វាមី អតីតប្រពន្ធផលិតកម្មLD កាន់តែស្រស់ស្អាតជាងមុន
2019នេះកូនខ្លាខ្ចូតៗជាង 20ក្បាលកើតក្នុងមជ្ឈមណ្ឌលបង្កាត់ពូជសត្វខ្លាស៊ីប៊ែរៀនក្នុងប្រទេសចិន
Yaya Urassaya តែងខ្លួនសាមញ្ញតែលេចធ្លោណាស់ ពេលទៅចូលរួមកម្មវិធីបង្ហាញម៉ូដនៅទីក្រុងញូវយ៉ក
យោបល់ទាំងអស់ (0)