
Bun
· 2019-04-29
ខ្យល់ព្យុះតំបន់ខ្ពង់រាបរបស់ថៃ បំផ្លាញផ្ទះសំបែង ប្រហែល៣០០០ខ្នង
9
ខ្យល់ព្យុះបានវាយប្រហារទៅលើតំបន់ខ្ពង់រាប នៃប្រទេសថៃ បានបំផ្លាញលំនៅឋានរបស់ប្រជាជន អស់ប្រហែល៣០០០ខ្នង។
ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ បានផ្សាយថា នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ផ្ទះរបស់ប្រជាជនជាង៣០០០ខ្នង នៅតាមតំបន់ផ្សេងគ្នា នៅក្នុងប្រទេសថៃ បានរងនូវការខូចខាតដោយសារខ្យល់ព្យុះត្រូពិក ។
នាយកដ្ឋានបង្ការ ការពារគ្រោះមហន្តរាយថៃ (DDPM) កាលពីថ្ងៃទី២៨ ខែមេសា បានចេញរបាយការណ៍មួយថា ខ្យល់ព្យុះត្រូពិក នាអំឡុងពេលនេះ មានលាយឡំដោយផ្គររន្ទះ បានបោកបក់ខ្លាំង បណ្តាលឲ្យបាក់រលំផ្ទះ ប្រហែល៣០០០ខ្នង។ ប្រភពបន្តថា ស្រុកចំនួន៧១ ក្នុងខេត្តចំនួន២៨ ទាំងភាគកណ្តាល, ភាគខាងជើង និងភាគខាងកើត នៃប្រទេសថៃ សុទ្ធតែរងនូវការខូចខាត ដោយសារខ្យល់ព្យុះ ដែលបានវាយប្រហារ តាំងពីថ្ងៃព្រហស្បតិ៍ កន្លងទៅថ្មីៗនេះ។
ដោយឡែក នៅក្នុងតំបន់ភាគកណ្តាល នៃប្រទេសថៃ រួមមាន ទីក្រងបាងកក និងបណ្តាខេត្តមួយចំនួនទៀត សីតុណ្ហភាព នៅក្នុងរដូវក្តៅនេះ នឹងឡើងកម្តៅ រហូតដល់៤៣អង្សាសេ នៅក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្ត្រីក្រោយអាយុ៤០ឆ្នាំ មិនថាជិតស្និទ្ធនឹងអ្នកដទៃប៉ុណ្ណានោះទេ ហាមប្រាប់គេរឿងឯកជនទាំង៣នេះ
ទស្សនាតាំងពិពណ៌រូបចម្លាក់ព្រិលដ៏អស្ចារ្យ មានគ្រាគួរឱ្យស្រលាញ់ជាច្រើន
បណ្តេញជនជាតិវៀតណាម ២៧នាក់ ចេញពីកម្ពុជា ពីបទលួចស្នាក់នៅធ្វើការងារខុសច្បាប់គ្មានលិខិតឆ្លងដែន
Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese
យោបល់ទាំងអស់ (0)