Sopath

· 2019-04-29

ចំនុចសំខាន់ខ្លីៗទាក់ទងនឹងអាហ្វ្រិកខាងត្បូង!

0

ឈ្មោះផ្លូវការរបស់អាហ្វ្រិកខាងត្បូងគឺ សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។

អាហ្វ្រិកខាងត្បូងមានទីតាំងស្ថិតនៅចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកតែម្តង។

ប្រជាជនអាហ្វ្រិកខាងត្បូងមានប្រហែល 52 លាននាក់។

អាហ្វ្រិកខាងត្បូងមានរាជធានីបី រួមមាន, ទីក្រុងCape Town, Bloemfontein នឹង Pretoria។

ទីក្រុងធំបំផុតនៅអាហ្វ្រិកខាងត្បូងគឺទីក្រុង Johannesburg។

ប្រទេសអាហ្វ្រិកខាងត្បូងមានភាសាផ្លូវការ 11 ក្នុងនោះរួមបញ្ចូលទាំងភាសា Zulu, Afrikaans, Xhosa នឹង Englishផងដែរ។

ប្រទេសអាហ្វ្រិកខាងត្បូងមានសេដ្ឋកិច្ចធំជាងគេនៅក្នុងចំនោមប្រទេសអាហ្វ្រិកទាំងអស់។

ឆ្នេរសមុទ្រអាហ្វ្រិកខាងត្បូងមានប្រវែងជាង 2500 គីឡូម៉ែត្រ។

អាហ្វ្រិកខាងត្បូងគឺជាជម្រករបស់សត្វជាច្រើនប្រភេទ ដូចជា សត្វកវែង, ដំរីទឹក, ខ្លារខិន នឹង តោជាដើម។

ការអភិរក្សគឺជាបញ្ហាសំខាន់មួយនៅក្នុងអាហ្វ្រិកខាងត្បូង ដោយសារតែប្រទេសនេះបានបាត់បង់ជំរកធម្មជាតិជាច្រើន ដោយសារការកាប់បំផ្លាញព្រៃឈើនិងចំនួនប្រជាជនច្រើនហួសកំរិត។

អាហ្វ្រិកខាងត្បូងគឺជាសមាជិកមួយរបស់អង្គការសហប្រជាជាតិ។

ប្រទេសអាហ្វ្រិកខាងត្បូងមានអត្រាអត់ការងារធ្វើខ្ពស់ខ្លាំងណាស់។

ការប្តូរបេះដូងដំបូង ត្រូវបានធ្វើនៅមន្ទីរពេទ្យCape Townនៅឆ្នាំ 1967 ក្នុងប្រទេសនេះឯង ។

ចំលាក់រូងភ្នំជាច្រើន ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូងដែលមានអាយុកាលប្រហែល 75000 ឆ្នាំមុនមកម្លេះ។

អាហ្វ្រិកខាងត្បូង ប្រកាន់ការបើកបរនៅខាងឆ្វេងដៃនៃផ្លូវ។

កីឡាដែលពេញនិយមបំផុតនៅអាហ្វ្រិកខាងត្បូងគឺ បាល់ទាត់rugby នឹង cricket។

នៅឆ្នាំ 2010 ប្រទេសអាហ្វ្រិកខាងត្បូង បានធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក FIFA ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស