
khov
· 2019-04-29
ស្បែករលោងមានសំណើមស្អាតពេញទាំងខ្លួនប្រាណ
0
រាងកាយស្រស់ស្អាតដោយសារធាតុផ្សំនៃស្បែករលោងស្អាត ស្បែកមុខស្រស់ស្អាត និងសក់ស្អាត។ មានបងប្អូនមួយចំនួនមានបញ្ហាផ្នែកស្បែក ជួនកាលក៏ស្បែកមុខ ចំនែកអ្នកខ្លះទៀតក៏មានបញ្ហាសក់មិនស្អាត។
បើសិនជាលោកអ្នកមានបញ្ហាខាងលើនេះ សំណាងល្អណាស់បន្ទាប់ពីអានអត្ថបទនេះចប់លោកអ្នកនឹងដឹងពីរបៀបថែមរក្សានិងព្យាបាលស្បែកនិងសក់លោកឲ្យត្រឡប់ទៅជាស្អាតបានដោយមានប្រសិទ្ធភាព។
+សម្រាប់មុខ៖ លោកអ្នកគ្រាន់តែទិញប្រេងដូង(សុទ្ធ) លាបតិចៗលើស្បែកមុខរបស់លោកអ្នកជារាងរាល់ពេលក្រោយងូតទឹករួច ត្រឹមតែមួយអាទិត្យលោកអ្នកនឹងឃើញពីភាពប្រែប្រួលនៃកោសិកាស្បែករបស់លោកអ្នក។ កោសិកាចាស់នឹងជ្រុះអស់ជំនួសដោយកោសិកាថ្មី ចំពោះមុខដែលមានខ្មូតនិងប្រហោងធំៗត្រូវប្រើរយះពេលយូរបន្តិចទម្រាំកោសិកាជួសជុលដោយជីវជាតប្រេងដូងរួច។ ត្រឹមតែប៉ុណ្ណោះសម្រាប់ស្បែករលាក្រហមឬមានអាចម៍រុយអីគឺជាសះស្បើយយ៉ាងពិតប្រាកដ។ ព្យាយាមលាបបែបនេះជាប្រចាំលោកអ្នកនឹងទទួលបានស្បែកមុខបែបដែលមិនធ្លាប់មានពីមុនមក។
+សម្រាប់ស្បែកដងខ្លួន៖ ចំពោះស្បែកដងខ្លួនលោកអ្នកអាចលាបជាមួយប្រេងដូងទទេក្រោយពីងូតទឹករួចឬពេលណាក៏បាន មួយទៀតលោកអ្នកអាចលាយប្រេងជាមួយស្ករសដោយមានថែមក្រូចឆ្មាបន្តិច(បើចង់ថែម)ដែលយើងហៅថា Scrub រួចធ្វើការសាត់ដុះស្បែកនៅពេលលោកអ្នកងូតទឹក។ បន្ទាប់ពីបែបនេះមិនដល់មួយខែផងស្បែកដងខ្លួនលោកអ្នកនឹងចាប់ផ្ដើមដុះកោសិកាថ្មី ស្បែកមិនយារ ហើយថែមរលោងស្អាតទៀតផង។
ប្រភពរូបភាព៖ Google
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)