
you
· 2019-04-29
គគ្រឹកគគ្រេងណាស់!! ខួបកំណើត Min Pechaya ឆ្នាំនេះត្រូវបានគូស្នេហ៍រៀបចំឡើងធំដុំដូចពិធីមង្គលការ
0
កាលពីម្សិលមិញនេះតារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃ កញ្ញា Min Pechaya បានធ្វើពិធីខួបកំណើតរបស់ខ្លួននៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ គឺជាថ្ងៃកំណើតនាង ដែលក្នុងឆ្នាំនេះ នាងមានអាយុ ៣០ ឆ្នាំហើយ។
កម្មវិធីខួបកំណើតរបស់នាងត្រូវបានគូស្នេហ៍នាងរៀបចំឡើងយ៉ាងអធិកអធម៌ មើលទៅពិតជារំភើបនឹកស្មានមិនដល់ ដោយមានការចូលរួមពីក្រុមគ្រួសារនិងមិត្តភក្តិជិតស្និទ្ធរបស់នាងទាំងក្នុងនិងក្រៅសិល្បៈជាច្រើននាក់ផងដែរ ដែលមើលទៅកម្មវិធីទាំងមូលបានរៀបចំឡើងយ៉ាងធំដុំមិនចាញ់ពិធីមង្គលការទេ ។ ការតុបតែងខ្លួនក្នុងកម្មវិធីខួបកំណើតរបស់ Min Pechaya គឺភ្ញៀវកិត្តិយសដែលបានចូលរួមទាំងអស់ស្លៀកសម្លៀកបំពាក់ដូចចូលរួមក្នុងមង្គលការអ៊ីចឹងនិយាយទៅគឺ ឈុតពណ៌ស ទាំងអស់។
បើក្រឡេកទៅមើលទិដ្ឋភាពក្នុងកម្មវិធីខួបកំណើតរបស់តារាស្រីរូបនេះគឺពិតជាគគ្រឹកគគ្រេង ជាមួយសម្លេងស្រែកហ៊ោកញ្ច្រៀវពេញភោជនីយដ្ឋានតែម្ដង។ ភ្ញៀវកិត្តិយសដែលបានមកចូលរួមម្នាក់ៗសុទ្ធតែមានស្នាមញញឹម ប្រកបដោយភាពសប្បាយរីករាយអស់ពីចិត្តយ៉ាងខ្លាំង ពួកគេក៏បានជូនពរ កញ្ញា Min Pechaya អោយមានតែស្នាមញញឹមបែបនេះរហូត និងជួបតែសុភមង្គលនៅក្នុងក្រុមគ្រួសារ ក៏ដូចជារង់ចាំដំណឹងល្អពីគូស្នេហ៍របស់កញ្ញាអំពីពិធីមង្គលការរវាងអ្នកទាំងពីរផងដែរ៕
សូមទស្សនាទិដ្ឋភាពខួបកំណើតរបស់ កញ្ញា Min Pechaya ខាងក្រោមទាំងអស់គ្នា៖
អត្ថបទដោយ៖ ប៊េលឡា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)