
Hengs
· 2019-05-01
ចិនបាញ់បង្ហោះផ្កាយរណប ប្រកបដោយជោគជ័យ
0
វិស័យស្រាវជ្រាវអាវកាសរបស់ចិន កាន់តែរីកចម្រើនខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយរហូតមកដល់ពេលនេះ ក្រុមអ្នកជំនាញអវកាសរបស់ចិន បានបញ្ជូនយានអវកាសរបស់ខ្លួនទៅចុះចត នៅលើភពព្រះចន្ទប្រកបដោយជោគជ័យ។
ចិនបានបន្តបាញ់យាអវកាសរបស់ខ្លួន បញ្ជូនផ្កាយរណបពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ប្រភេទ Tianhui II-01 ទៅកាន់គន្លងតារាវិថី ប្រកបដោយជោគជ័យ កាលពីវេលាម៉ោង ៦និង៥២នាទីនៅ៣០ ខែមេសា ឆ្នាំ២០១៩។ រីឯការបាញ់បង្ហោះផ្កាយរណបនេះ បានធ្វើឡើង នៅក្នុងមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan នៅខេត្តសាស៊ី នាភាគខាងជើង នៃប្រទេសចិន។
សារព័ត៌មានស៊ីនហួ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានចេញផ្សាយឲ្យដឹងថា ផ្កាយរណបទាំងពីរនេះ ត្រូវបានបាញ់បង្ហោះ ដោយរ៉ុក្កែតត្រកូល Long March 4B ហើយនេះក៏ជាបេសកកម្មលើកទី៣០៣ នៃកាំជ្រួចរ៉ុក្កែត ស៊េរី Long March ។
សូមបញ្ជាក់ថា ផ្កាយរណបទាំងពីរនេះ នឹងត្រូវប្រើប្រាស់ សម្រាប់ពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ការស្ទាបស្ទង់ធនធានដី ការស្ទង់ភូមិសាស្ត្រ និងការធ្វើផែនទីជាដើម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន

កាលពីថ្ងៃទី ១១ ខែកុម្ភៈ ក្រុមកីឡារបស់ចិនដណ្តើមបានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៥ ចំនួនមេដាយសរុបឡើងដល់ ៧០ បងើ្កតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

នាំលោកអ្នកទៅទស្សនាសួនកម្សាន្តទឹកកកនិងព្រិលដ៏ធំបំផុតរបស់ពិភពលោក

មនុស្សស្រីឆ្លាត នាងនឹងហ៊ានបោះបង់៣ចំណុចនេះចោល ដើម្បីភាពជោគជ័យក្នុងជីវិត

យោបល់ទាំងអស់ (0)