
SREY LUCH
· 2019-05-02
រូបភាពទាំងនេះបង្ហាញថាតើមនុស្សប្រុសនឹងផ្លាស់ប្តូរខ្លាំងបែបណានៅពេលដែលគាត់ក្លាយជាឪពុកគេម្នាក់...
0
ឪពុកគឺជាសេចក្តីស្រឡាញ់ដំបូងរបស់កូនស្រី! គ្មានអ្វីដែលអាចផ្តាច់ចំណងពិសេសរបស់កូនស្រីនិងឪពុកនាងបានឡើយ។ នេះគឺជាទំនាក់ទំនងនៃការស្រលាញ់ដ៏ជ្រាលជ្រៅនិងរឹងមាំបំផុតមួយនៅក្នុងពិភពលោក។ វាគឺជាទំនាក់ទំនងដ៏ល្អមួយដែលយើងមិនអាចរៀបរាប់បានតាមរយៈពាក្យសម្តី! ទោះជាយ៉ាងណាក៏ដោយអ្នកសិល្បៈជនជាតិអ៊ុយក្រែនឈ្មោះ Snezhana Soosh បានព្យាយាមបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅមួយនេះនៅក្នុងស្នាដៃសិល្បៈរបស់នាង។ នាងបានបង្ហាញនូវរូបភាពជាច្រើនដែលបានធ្វើឡើងជាមួយគំនូរប្រភេទពណ៌ទឹក។
ចង់ដឹងថារូបគំនូរទាំងនោះមានអត្ថន័យជ្រាលជ្រៅយ៉ាងណាតោះ!មកមើលទាំងអស់គ្នា៖
១ ចាប់ផ្តើមដំបូងគឺជាមួយនឹងបេះដូងដ៏ទន់ភ្លន់មួយ
២ ចែករំលែករឿងរ៉ាវផ្សេងៗជាមួយកូនស្រី
៣ ចាប់ផ្តើមមានចិត្តរំភើបរីករាយពេលបានឃើញនូវស្នាដៃគំនូរដំបូងរបស់កូនស្រី
៤ ចាប់ផ្តើមបង្រៀននាងអោយមានភាពរឹងមាំទៅថ្ងៃក្រោយ នៅពេលណាមួយដែលគ្មានគាត់នៅក្បែរការពារកូនស្រី នោះកូននឹងអាចមើលថែខ្លួនឯងបានយ៉ាងល្អ
៥ មើលថែទាំ ម្ចាស់ក្សត្រី និងព្រះនាងតូចរបស់គាត់បានយ៉ាងល្អបំផុត
៦ ពេលងូតទឹកក្លាយជាពេលដែលសប្បាយបំផុត ខុសពីកាលគាត់ធ្លាប់រស់នៅម្នាក់ឯង
៧ លេងជាមួយព្រះនាងតូចយ៉ាងសប្បាយបំផុត ហើយគាត់ដឹងថានាងជាពិភពលោកតែមួយរបស់គាត់
៨ គាត់តែងតែធ្វើអោយប្រាកដក្នុងចិត្តថាព្រះនាងតូចរបស់គាត់មានសុវត្ថិភាពជានិច្ច
៩ គាត់នឹងមិនត្រូវការពេលវេលាផ្ទាល់ខ្លួនទៀតទេ គ្រប់ពេលវេលាទាំងអស់របស់គាត់គឺសម្រាប់តែកូនស្រីម្នាក់ប៉ុណ្ណោះ
១០ នៅពេលដែលមានបេសកកម្មការងារត្រូវចុះទៅឆ្ងាយពីកូនស្រី នោះគឺជាពេលវេលាដែលពិបាកបំផុត
១១ ធ្លាប់ជាបុរសម្នាក់ដែលមានភាពតឹងរ៉ឹងសម្រាប់មនុស្សគ្រប់គ្នាមានភាពទន់ភ្លន់ចំពោះព្រះនាងតូចរបស់គាត់
១២ ខ្ញុំប្រាកដថាប៉ាៗទាំងអស់ប្រាកដជាធ្វើដូចរូបនេះហើយត្រូវអត់
១៣ តែងស្តាប់រឿងរ៉ាវពិបាកចិត្តរបស់កូនស្រីជានិច្ច
១៤ តែងតែនឹកសម្លេងរបស់ព្រះនាងតូចជានិច្ច
១៥ គាត់ចាប់ផ្តើមរៀនអ្វីដែលថ្មីដើម្បីបំពេញតម្រូវការរបស់ព្រះនាងតូចរបស់គាត់
១៦ ប៉ាៗតែងចង់អោយព្រះនាងតូចមើលទៅគួរអោយស្រលាញ់គ្រប់ពេល
១៧ តែងតែធ្វើរឿងភ្ញាក់ដើម្បីអោយកូនស្រីសប្បាយចិត្តជានិច្ច
១៨ មានអារម្មណ៏ថាអាណិតព្រះនាងតូចនៅពេលដែលត្រលប់មកពីធ្វើការវិញឃើញកូនស្រីចាំប៉ាដល់គេងលក់
១៩ ប៉ាៗតែងតែបារម្ភគ្រប់ពេលដែលឃើញកូនលេងជាមួយក្មេងដទៃ
២០ មួយសន្លឹកនេះប្រាកដជាគួរអោយស្រលាញ់ណាស់ត្រូវអត់?
២១ តែងតែការពារព្រះនាងតូចគ្រប់ពេលវេលា
២២ នេះគឺជាសុភមង្គលគ្រួសារដ៏រីករាយបំផុត
២៣ មានមនុស្សស្រីពីរនាក់នេះក្នុងជីវិតគាត់គឺគ្រប់គ្រាន់ហើយ
២៤ តែងធ្វើខ្លួនជាខែលដ៏រឹងមាំសម្រាប់គ្រួសារជានិច្ច
២៥ បង្រៀននូវមេរៀនជីវិតដ៏ល្អបំផុតដល់នាង
ប្រភពពី៖ noonecares(Lavender)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហេតុអ្វី ឱ្យតែពេលផឹកត្រូវជល់កែវសិន? តស់! មកដឹងអត្ថន័យលម្អិតទាំងអស់គ្នា
លាភធំណាស់ប្រុសៗ! រកបានប្រពន្ធកើតឆ្នាំ ៣ នេះ ជីវិតអ្នកនឹងរុងរឿងស្ដុកស្ដម្ភ បានប្រពន្ធនាំសំណាង និងថាមពលល្អចូលក្នុងជីវិត
បុណ្យ Firecracker Dragon Festival celebrated in Binyang County, China's Guangxi
រដ្ឋបាលលោក Trump រារាំងសាកលវិទ្យាល័យ Harvard ក្នុងការទទួលនិស្សិតអន្តរជាតិ
យោបល់ទាំងអស់ (0)