
RAVIL
· 2019-05-02
ភ្លៀងលាយឡំខ្យល់កន្ទ្រាក់ វាយប្រហារចំនួន៥ស្រុក-ក្រុង រន្ទះបាញ់ស្លាប់ម្នាក់ រងរបួសម្នាក់ ខូចខាតផ្ទះសំបែង សរុប៩៦ខ្នង
0
ខេត្តបន្ទាយមានជ័យ៖ ភ្លៀងមួយយ៉ាងធំបានបង្អុរចុះ លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ កាលពីល្ងាច ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ បានវាយប្រហារទៅលើភូមិសាស្រ្ដីចំនួន៥ស្រុក-ក្រុង នៃទឹកដីខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យមនុស្សស្លាប់ និងម្នាក់ទៀតរងរបួស ហើយផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន៩៦ខ្នង។
តាមសំដីពលរដ្ឋថា នៅថ្ងៃទី១ ឧសភា កន្លងទៅមាន ផ្ទៃមេឃពណ៍ខ្មៅមានភ្លៀង ផ្គរ រន្ទះ និងបក់បោកយ៉ាងខ្លាំង បណ្តាលឲ្យផ្ទះសំបែង ប្រជាពលរដ្ឋរួមទាំងសាលាឃុំ សាលារៀន និងតូបលក់ដូរ ចំនួន៥ស្រុក-ក្រុង បានរងនូវការខូចខាត សរុបចំនួន៩៦ខ្នង រន្ទះបាញ់មនុស្សស្លាប់ម្នាក់ របួសម្នាក់ ។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ ថា៖ ស្រុក-ក្រុងដែលរងនូវការខូចខាត ផ្ទះសំបែងនោះ រួមមាន៖ ១.ស្រុកព្រះនេត្រព្រះ ខូចខាតចំនួន២ខ្នង(របើកដំបូល) មានរន្ទះបាញ់មនុស្សស្លាប់ម្នាក់ ឈ្មោះ គឹម ពេទ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្រះខ្ទម្ព ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខណៈជនរងគ្រោះ ទៅដាក់អង្គុបសត្វកណ្តុរ នៅចម្ងាយពីភូមិ ប្រហែល២០០០ម៉ែត្រ។
២.ស្រុកថ្មពួក ខូចខាត ចំនួន៤៤ខ្នង( របើកដំបូលផ្ទះចំនួន៤៣ខ្នង តូប១ខ្នង),មានរន្ទះបាញ់អង់តែន ឆ្លងចរន្តបណ្តាលឆក់របួសមនុស្សម្នាក់ឈ្មោះ ហាន សួន ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិថ្មីកណ្តាល ឃុំភូមិថ្មី ស្រុកថ្មពួក។ ៣.ស្រុកអូរជ្រៅ ខូចខាតចំនួន៤៨ខ្នង(របើកដំបូលផ្ទះ៤៦ខ្នង,សាលាឃុំខ្នង,សាលារៀន១ខ្នង)។៤.ក្រុងសិរីសោភ័ណ ចំនួន១ខ្នង(របើកដំបូល)។ ៥.ស្រុកស្វាយចេក ខូចខាត ១ខ្នង(របើកដំបូល)។
របាយការណ៍បង្ហាញថា៖នៅថ្ងៃទី០២ខែឧសភា ឆ្នាំ២០១៩នេះ លោកស្នងការខេត្តបន្ទាយមានជ័យ អាត់ ខែម បានដឹកនាំកម្លាំងចុះជួយរុះរើ និងជួសជុលផ្ទះសំបែងជូនប្រជាពលរដ្ឋឡើងវិញ ចំណែកបណ្តាស្រុក ក្រុងមួយចំនួន បន្តជួសជុលនៅថ្ងៃបន្តបន្ទាប់៕ វណ្ណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៣យ៉ាងនេះ ស្ត្រីកាន់តែទាមទារពីប្តី នោះប្តីនឹងកាន់តែស្រលាញ់ប្រពន្ធដកចិត្តមិនរួច
កូនភាគច្រើនមើលឪពុកជាគម្រូ! ចង់ឱ្យកូនបានល្អ ឪពុកត្រូវចេះរបៀបចិញ្ចឹមកូនទាំង ៥ យ៉ាងនេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី
សារជាតិចិញ្ចឹម៣ ប្រភេទ ជួយបន្ថយ សម្ពាធឈាមខ្ពស់
យោបល់ទាំងអស់ (0)