
Roumduol
· 2019-05-02
មិនមែនលំៗទេ! Ronaldo ទិញឡានBugatti La Voiture Noire ដែលមានតែ១លើលោក តម្លៃជាង១២លានដុល្លារ
0
កីឡាករបាល់ទាត់ Cristiano Ronaldo ដែលត្រូវបានមនុស្សទូទាំងពិភពលោកបានចាត់ទុកថា គឺជាកំពូលកីឡាករដ៏ឆ្នើមក្នុងពេលបច្ចុប្បន្ននេះ ដែលកីឡាកររូបនេះ គឺជាខ្សែប្រយុទ្ធមួយរូបក្នុងក្រុម Juventus (ជូវេនទូស៍) ដ៏មានឥទ្ធិពលជួយដល់ក្រុមក្នុងការរកគ្រាប់បាល់ ជាមួយកម្មវិធីប្រកួតជាច្រើន។
កីឡាករមានវ័យ ៣៤ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹប Juventus (ជូវេនទូស៍) ក្នុងតម្លៃ ១០០លានអឺរូ ជាមួយនឹងរបាយការណ៍ជាច្រើន ដែលបង្ហាញថា ឥឡូវនេះ គាត់ទទួល បានប្រាក់ខែប្រចាំឆ្នាំ ៣០លានអឺរ៉ូ បន្ទាប់ពីកាត់ពន្ធរួច។
ការផ្លាស់ប្តូរក្រុមជាចុងក្រោយនេះ របស់ Ronaldo ជាមួយប្រាក់ខែប្រចាំឆ្នាំ ៣០លានអ៊ឺរ៉ូ របស់កីឡាកររូបនេះ បើធៀបនឹងកីឡាករ រួមក្រុម Juventus (ជូវេនទូស៍) គឺលើសគេជិត ដប់ដងឯណោះ។
ដោយឡែកវិលចូលមកដល់ជីវិតផ្ទាល់ខ្លួនរបស់កំពូលកីឡាករបាល់ទាត់រូបនេះវិញ គឺពិតជាពិសេសតែម្តង ដែលលោកបានក្លាយជាម្ចាស់រថយន្តស៊េរីទំនើប ដែលមានតម្លៃថ្លៃជាងគេលើលោក និងមានតែ ១គ្រឿងគត់ ម៉ាក Bugatti La Voiture Noire (ប៊ូហ្កាទី ឡា វ័រទ្រូ ណូរី) ជាមួយតម្លៃជាង ១២លានដុល្លារ។
រថយន្តស៊េរីទំនើប ដែលមានតម្លៃថ្លៃជាងគេលើលោក និងមានតែ ១គ្រឿងគត់ខាងលើនេះ ត្រូវបានក្រុមហ៊ុនបារាំង Buggati រចនាឡេីង ជាកំពូលរថយន្តដ៏ទំនើបនេះឡើងតែមួយគ្រឿងគត់ ដើម្បីអបអរខួប ១១០ឆ្នាំ នៃការបង្កើតក្រុមហ៊ុន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)