
HokMeng
· 2019-05-04
កូរ៉េខាងជើង ទើបតែបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លី
0
កាលពីថ្ងៃទី៤ខែឧសភា សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា កូរ៉េខាងជើង បានបាញ់សាកល្បងកាំជ្រួចមីស៊ីល មួយដើមរយៈចម្ងាយខ្លី ដោយបាញ់ចេញពីទីតាំង នៅក្នុងខេត្ត Gangwon ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសនេះ។
សារព័ត៌មាន Yonhap បានដកស្រងសម្តីមេបញ្ជាការកម្លាំងទាហាន JCS របស់កូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើងពិតជាបានបាញ់មីស៊ីល នៅវេលាម៉ោង ៩និង ៦នាទីព្រឹកថ្ងៃទី៤ខែឧសភា ( ម៉ោង ក្នុងតំបន់) ។ កាំជ្រួចមីស៊ីលខាងលើ បានហោះហើរឆ្ពោះទៅកាន់ទិសខាងកើត ។ នៅពេលនេះដែរអាមេរិកនិងកូរ៉េខាងត្បូង កំពុងតែវិភាគទៅលើមីស៊ីលដែលកូរ៉េខាងជើង បានបាញ់ ជាប្រភេទអ្វីមានសមត្ថភាពខ្លាំងប៉ុណ្ណា។
នេះជាលើកទីមួយហើយក្នុងរយៈពេល ១ឆ្នាំកន្លងមកដែល កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ខណៈដែលភាពតានតឹងនៅក្នុងតំបន់ឧបទ្វីប មានភាពល្អប្រសើរឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែក្រោយកិច្ចពិភាក្សាជាមួយអាមេរិកលើកទីពីរមិនទទួលបានជោគជ័យ មេដឹកនាំគីមជុងអ៊ុន បានឲ្យដំណើរការឡើងវិញ នៅក្នុងវិធីមីស៊ីល ហើយបានបាញ់សាកល្បង ជាថ្មី ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វិធី ៣យ៉ាង ញ៉ាំបាយយ៉ាងស្រួល ដោយមិនខ្វល់ពីជាតិស្ករក្នុងឈាមឡើងខ្ពស់
៩៩ថ្ងៃខាមុខ! អ្នកឆ្នាំទាំង ៣ នេះ សម្រុកកើបលាភធំ ទ្រព្យធន លុយកាក់ហូរចូលមកឥតស្រាកស្រាន្ត
សូមអនុមោទនាពីធីបុណ្យចូលព្រះវស្សា
ស្រីៗ បើសង្សារ ឬប្ដីរបស់អ្នកចេញសញ្ញាទាំងនេះមក គួរតែបញ្ឈប់ទំនាក់ទំនង ហើយដើរចេញទៅ នៅបន្ត ក៏គ្មានប្រយោជន៍ដែរ មានតែឈឺចាប់កាន់តែខ្លាំង
យោបល់ទាំងអស់ (0)