
Phon
· 2019-05-04
យប់មិញនេះ Ronaldo នាំមុខ Messi ម្តងទៀតបន្ទាប់ពីរកបានគ្រាប់ទី ៦០១ របស់ខ្លួននៅក្នុងទឹកដីពហុកីឡាដ្ឋាន Turin
0
យើងដឹងហើយថាកីឡាករលំដាប់ពិភពលោក Lionel Messi និង Christiano Ronaldo គឺជាកំពូលកីឡាករបាល់ទាត់ដែលបានប្រជែងគ្នាអស់រយៈពេលជាង១០ឆ្នាំហើយ ក្នុងការបង្ហាញស្ថិតិមួយដែលមិនមានកីឡាករណាធ្វើបាននៅក្នុងវិស័យបាល់ទាត់សម័យទំនើបមួយនេះ ហើយមើលទៅមិនបញ្ចប់ដោយងាយៗនោះ។ ហើយពួកគេទាំងពីរនាក់នេះមានអាយុជាង៣០ឆ្នាំទៅហើយ ប៉ុន្តែនៅតែអាចរកគ្រាប់បាល់បានជាបន្តបន្ទាប់។ ជាក់ស្តែង Messi និង Ronaldo បានបន្តជួយក្រុមរបស់ពួកគេរៀងៗខ្លួន ហើយកំពុងតែប្រជែងគ្នាក្នុងការស៊ុតបាញ់ចូលទីដើម្បីប្រជែងគ្នាផងដែរ ហើយបន្ទាប់ពី Messi រកគ្រាប់បាល់ទី ៦០០បានស្មើ Ronaldo នៅពេលដែលប៉ះជាមួយក្រុមហង្សក្រហម Liverpool ក្នុងពាន Uefa Champion League កីឡាករ Ronalo បានឡើងមកលើវិញបន្ទាប់ពីការប្រកួតកាលពីម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធរបស់សេះបង្កង់ Juventus រកគ្រាប់បាល់តាមស្មើជាមួយ Torino នៅក្នុងនាទីទី ៨៤ ក្នុងលីគ Serie A ដែលធ្វើអោយកីឡាករ Christiano Ronaldo រកបានគ្រាប់បាល់ទី ៦០១នៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន ហើយនាំមុខកីឡាករ Lionel Messi ជាថ្មីដែលមាន៦០០គ្រាប់ក្នុងដៃ។ ជាមួយគ្នានេះដែរ កីឡាករទាំងពីរមាន៣ប្រកួតក្នុងលីគដើម្បីរកគ្រាប់បាល់បន្ថែម តួយ៉ាង Messi មានឱកាសច្រើនជាងព្រោះរូបគេមានការប្រកួតនៅក្នុងពាន UEFA Champion Leauge ដែលត្រូវប៉ះ Liverpool នៅក្នុងជើងទីពីរទឹកដី anfield របស់ Liverpool៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)