
RICHELEAU
· 2019-05-04
មូលហេតុអ្វីធ្វើឲ្យអ្នកចាស់ជាងអ្នកដទៃជាង ១០ឆ្នាំ?
0
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុនៃការចាស់ជាងអ្នកដទៃខ្លាំង។ តើមានអ្វីខ្លះទៅ?
១. មូលហេតុទី១ : នៅពេលដែលអ្នកតែងតែមានមុខមិនរីក ដោយមុខស្អុយជានិច្ច នោះនឹងធ្វើឲ្យស្បែកមុខអ្នកស្ងួត ថែមទាំងធ្វើឲ្យអ្នកកើតមានស្នាមជ្រួញទៀតផង។ ដូចនេះ អ្នកគួរតែសើចឲ្យបានច្រើន ដោយធ្វើជានារីដែលរីករាយ មិនកើតទុក្ខ ទើបអាចថែរក្សាសម្ជស្សអ្នកបាន។
២. មូលហេតុទី២ : នៅពេលដែលអ្នកគេងយប់ជ្រៅរាល់ថ្ងៃ ស្បែកអ្នកនឹងប្រែជាស្រអាប់ ឡើងមុន និងឆាប់ជ្រួញជាដើម។ ដូចនេះ មិនថាអ្នកធ្វើការបែបណាទេ អ្នកគួរតែគេងឲ្យគ្រប់៨ម៉ោងក្នុងមួយថ្ងៃ ទើបអាចថែរក្សាស្បែកអ្នកបាន។
៣. មូលហេតុទី៣ : នៅពេលដែលអ្នកតែងតែចេញក្រៅច្រើន ហើយស្បែកតែងតែត្រូវកម្តៅថ្ងៃច្រើន នោះស្បែកអ្នកនឹងអាចបំផ្លាញយ៉ាងងាយ។ ដូចនេះ អ្នកគួរតែចេះលាបឡេការពារកម្តៅថ្ងៃ ទើបអាចការពារស្បែកអ្នកឲ្យស្អាតបាន។
៤. មូលហេតុទី៤ : នៅពេលដែលអ្នកជក់នារី និងញ៉ាំស្រាច្រើន នោះស្បែកអ្នកនឹងឆាប់ជ្រួញជាទីបំផុត ព្រោះស្បែកអ្នកបានបាត់បង់ជាតិទឹកច្រើន។ ដូចនេះ អ្នកគួរតែចៀសឲ្យឆ្ងាយពីរបស់ទាំង២មុខនេះ ដើម្បីសុខភាព និងសម្រស់អ្នក។
៥. មូលហេតុទី៥ : នៅពេលដែលអ្នកត្រូវកម្តៅថ្ងៃ ហើយតែងតែធ្វើភ្នែកលិបៗ វានឹងធ្វើឲ្យអ្នកងាយជ្រួញខ្លាំងណាស់។ ដូចនេះ អ្នកគួរតែកែទម្លាប់មួយនេះចេញ ទើបមិនកើតមានបញ្ហា។
៦. មូលហេតុទី៦ : នៅពេលដែលអ្នកមិនចូលចិត្តញ៉ាំទឹក ក៏អាចធ្វើឲ្យស្បែកអ្នកមិនស្អាតដែរ ដោយអាចធ្វើឲ្យគ្រើមបាន។ ដូចនេះ អ្នកគួរតែបង្ខំខ្លួនឯងឲ្យញ៉ាំទឹកចាប់ពី៦ទៅ៨កែវក្នុងមួយថ្ងៃ ទើបអាចធ្វើឲ្យស្បែកមានជាតិទឹក មិនខ្មៅងងឹត។
៧. មូលហេតុទី៧ : នៅពេលដែលអ្នកមិនចូលចិត្តហាត់ប្រាណ ឈាមអ្នកនឹងដើរមិនស្រួល។ ជាហេតុដែលធ្វើឲ្យស្បែកមុខអ្នកមិនស្អាតឡើយ។ ដូចនេះ អ្នកគួរតែសាងទម្លាប់ហាត់ប្រាណ ដើម្បីទាំងសុខភាព និងសម្ជស្ស។
៨. មូលហេតុទី៨ : នៅពេលដែលអ្នកលុបម្សៅលើមុខមិនអស់ ហើយមិនស្អាត នោះស្បែកអ្នកនឹងងាយកើតមានបញ្ហាណាស់។ ដូចនេះ អ្នកគួរតែប្រើហ្វម ដើម្បីលុបមុខឲ្យស្អាត។
៩. មូលហេតុទី៩ : នៅពេលដែលអ្នកមិនយល់ច្បាស់ពីស្បែកអ្នក ដោយតែងតែប្រើគ្រឿងសម្អាងខុស នោះវានឹងអាចបំផ្លាញស្បែកអ្នកបាន។ ដូចនេះ អ្នកគួរតែពិនិត្យស្បែកឲ្យបានច្បាស់ មុននឹងប្រើផលិតផលនានា។
១០. មូលហេតុទី១០ : នៅពេលដែលអ្នកចូលចិត្តញ៉ាំហិរ និងចូលចិត្តពិសារអាហារបំពងខ្លាញ់ច្រើន នោះស្បែកអ្នកនឹងត្រូវបានបំផ្លាញជាខ្លាំង។ ដូចនេះ អាហារទាំងនេះ បើអ្នកចៀសបានប៉ុណ្ណា ចៀសប៉ុណ្ណឹងចុះ ទើបអាចការពារស្បែកអ្នកបាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បើជួបប្រុសចេញពីគ្រួសារ ៤ ប្រភេទនេះ ស្រីៗសុខចិត្តនៅព្រៅ ក៏មិនយកជីវិតទៅពាក់ព័ន្ធ ទាក់ទង សន្សំកម្មដាក់ខ្លួូននៅឡើយ នៅម្នាក់ឯងសប្បាយចិត្តជាង
ផ្ដាំទៅឪពុកម្ដាយគ្រប់រូប! កុំបង្ខំ បើចង់ឱ្យកូនល្អ កំដរគេដើរ មិនមែនបង្អាក់ដំណើរគេទេ
ឥណ្ឌូណេស៊ី មានមហិច្ឆតាចង់ក្លាយជាអ្នកផ្គត់ផ្គង់ថាមពលទៅកាន់ពិភពលោក
ចង់ចំណេញ ប្រយ័ត្នដាច់ចំណង! លោភលន់រឿង ៣ យ៉ាងនេះ អាចបំផ្លាញជីវិតអ្នកបាន
យោបល់ទាំងអស់ (0)