
Donal
· 2019-05-04
ទោះមិនឈ្លោះគ្នា ទម្លាប់១០នេះក៏បំផ្លាញស្នេហាអ្នកយ៉ាងងាយដែរ
0
ប្រសិនជាអ្នកចង់រក្សាទំនាក់ទំនងអ្នកបានល្អជាមួយគូស្នេហ៍ ទម្លាប់ទាំងឡាយខាងក្រោមនេះ អ្នកគួរតែកែចោល។ តើមានអ្វីខ្លះទៅ?
១. នៅពេលដែលអ្នកតែងតែចង់ឈ្នះគ្រប់យ៉ាង មិនថាក្នុងស្ថានភាព ឬកាលៈទេសៈណា នោះស្នេហាអ្នកនឹងងាយបញ្ចប់យ៉ាងងាយ ព្រោះអ្នកមិនមានចិត្តអធ្យាស្រ័យ ដោយមានតែចិត្តចង់ឈ្នះជានិច្ច។
២. នៅពេលដែលអ្នកមិនមានភាពជឿជាក់លើគ្នា គ្មានអ្វីអាចមកសង្គ្រោះស្នេហាអ្នកបានឡើយ ព្រោះអ្នកតែងសង្ស័យគ្នាគ្រប់បែបយ៉ាង។ ជីវភាពដែលរស់នៅដូចជាចោរ នឹងមិនអាចធ្វើឲ្យអ្នកទាំងពីរសប្បាយរីករាយឡើយ។
៣. នៅពេលដែលអ្នកមានបញ្ហាអ្វីនឹងគ្នា អ្នកមិនដោះស្រាយ ហើយបែរជាគេចវេស ដោយមិនចេះពិភាក្សានឹងគ្នារកហេតុផល នោះស្នេហាអ្នកនឹងអាចបញ្ចប់ក្នុងរយៈពេលខ្លី ព្រោះបញ្ហាអាចកាន់តែធំឡើងៗជាមិនខាន។
៤. នៅពេលដែលអ្នកមិនចេះស្តាប់ហេតុផល ដោយប្រកាន់តែគំនិតខ្លួនទោះខុស ក៏នៅតែរក្សាគំនិតមួយនេះ នោះអ្នកនឹងមិនអាចរក្សាគូស្នេហ៍អ្នកឲ្យនៅជាប់ជិតខ្លួនអ្នកឡើយ ព្រោះអ្នកជាមនុស្សដែលមានចរិតរឹង។
៥. បើអ្នកជានារីដែលចាយលុយមិនចេះគិត ដោយបំផ្លាញជានិច្ច នោះគ្មាននរណាអាចរស់នៅជាមួយអ្នកបានឡើយ។
៦. ប្រសិនជាអ្នកតែងតែខ្លាចបែកគ្នា នោះអ្នកនឹងកាន់តែឆាប់បែក។ ដូចនេះ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ ទើបស្នេហាអ្នកមិនងាយកើតមានបញ្ហា។
៧. អ្នកមិនគួរតែងតែរំពឹងទៅលើគូស្នេហ៍អ្នកខ្លាំងពេកនោះទេ ព្រោះអាចធ្វើឲ្យគេធុញនឹងអ្នកខ្លាំងណាស់។ ជាហេតុដែលអាចធ្វើឲ្យស្នេហាអ្នកងាយជួបនឹងបញ្ហាជាខ្លាំង។
៨. នៅពេលដែលអ្នកតែងតែរំពឹងចង់ទទួលបានភាពសប្បាយរីករាយ អ្នកនឹងកាន់តែជួបនឹងបញ្ហា។ ដូចនេះ អ្នកគួរតែរក្សាចិត្តធម្មតា ទើបអាចបង្កើនបរិយាកាសសប្បាយរីករាយបានយ៉ាងងាយ។
៩. នៅពេលដែលអ្នកមិនឈ្លោះគ្នាក្នុងរយៈពេលយូរ ក៏ស្នេហាអាចជួបនឹងបញ្ហាដែរ។ ដូចនេះ មានពេលខ្លះ អ្នកអាចទាស់សម្តីគ្នាលេងបាន ដើម្បីបង្កើតបរិយាកាសដែលមិនធ្លាប់មានពីមុន។
១០. អ្នកមិនគួរគិតអ្វីស្មុគស្មាញពេក ហើយងាយស្រួលពេកនោះទេ ព្រោះវាក៏អាចនាំឧបសគ្គដល់ស្នេហាអ្នកដែរ។ ដូចនេះ បើអ្នកអាចកែទម្លាប់ខាងលើនេះចោល នោះអ្នកនឹងងាយទទួលបានស្នេហាពិតណាស់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឱវាទព្រះពុទ្ធអង្គទាំង ១០ ចំណុច គ្រប់គ្នាត្រូវចងចាំទុកជាប់ក្នុងចិត្ត
ទ្រឹស្ដីទាំង ៧ របស់មហាសេដ្ឋី លី កាស៊ី ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី
ប្រើពេលមិនដល់ ១ថ្ងៃផង! សមត្ថកិច្ចបានបំបែកសំណុំរឿងករណីឃាតកម្មរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិ នៅខណ្ឌព្រែកព្នៅបានហើយ
ប្តីប្រពន្ធ៤ប្រភេទ នៅជាមួយគ្នាមិនបានយូរទេ មានរឿងរកាំរកូសមិនចេះចប់ឡើយ
យោបល់ទាំងអស់ (0)