
Arunny
· 2019-05-05
ស្ទើរមិនគួរឲ្យជឿ ស្នេហា Fern Passakorn នឹងប្រែក្លាយជាមិត្តភក្តិវិញ!!
9
ប្រទេសថៃ៖ កញ្ញា Fern Passakorn គឺជាពិធីការនីមួយរូបដែលទទួលបានការគាំទ្រ និង ប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃ។ ស្របពេលនេះផងដែរស្នេហារបស់នាងដែលខំសាងជាមួយមិត្តប្រុសត្រូវបានប្រែក្លាយជាមិត្តភក្តិធម្មតាទៅវិញ។
តាមការផ្ដល់កិច្ចសម្ភាសន៍កញ្ញា Fern Passakorn ក៏បានរៀបរាប់ទាំងហួសចិត្តក្រោយពេលបានដឹងថាមិត្តប្រុសជាទីស្រលាញ់ខ្លួនបាននឹងត្រៀមចូលរោងការតាមឪពុកម្ដាយរៀបចំនាពេលប៉ុន្មានខែខាងមុខនេះផងដែរ។ ហើយចំពោះរឿងមួយនេះនាងក៏បាននិយាយគ្នានឹងអតីតមិត្តប្រុសនាងរួចរាល់ដែរថាទំនាក់ទំនងរវាងអ្នកទាំងពីរក៏នឹងត្រលប់មកក្លាយជាមិត្តភក្តិធម្មតានឹងគ្នាវិញ។
អ្វីដែលសំខាន់នោះកញ្ញាបានខំសាងអនុស្សាវរីន៍ល្អៗជាច្រើនជាមួយមិត្តប្រុសរបស់នាងអស់រយៈពេលជាង៤ឆ្នាំមកហើយ នាងជឿលើក្តីស្រលាញ់របស់មិត្តប្រុសរបស់នាងថានាងនឹងចាប់ដៃជាមួយគ្នាទៅថ្ងៃខាងមុន អ្វីដែលមិនគួរឲ្យជឿទំនាក់ទំនងរបស់នាងប្រែក្លាយជាមិត្តធម្មតាវិញ៕
អត្ថបទដោយ៖ ឃុន យ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)