
Saron
· 2019-05-05
Bugatti នៅតែមិនព្រមបង្ហាញមុខម្ចាស់ឡានថ្លៃជាងគេក្នុងលោក
0
កាលពីថ្មីៗនេះមានការចុះផ្សាយព្រោងព្រាតថា កីឡាករបាល់ទាល់ដ៏ល្បី Critiano Ronaldo គឺជាម្ចាស់រថយន្ត Bugatti La Voiture Noire ដែលជារថយន្តថ្មីមានតម្លៃថ្លៃជាងគេក្នុងលោក។
ដំណឹងនេះចេញផ្សាយដោយគ្មានប្រភពច្បាស់លាស់ ហើយវាចេញផ្សាយប៉ុន្មានខែក្រោយពីមានជជែកគ្នាថារថយន្តដែលមានតែមួយគ្រឿងក្នុងលោកនេះ ត្រូវបានទិញយកដោយលោក Ferdinand Piech ដែលជាអតីតប្រធានក្រុមហ៊ុន Volkswagen Group។ ខណៈដែលគេមិនច្បាស់ថាមួយណាជាម្ចាស់រថយន្តពិត ប៉ុន្តែគេដឹងថាមិនមែនជា Ronaldo នោះទេ។
អ្នកនាំពាក្យរបស់ Ronaldo បាននិយាយទៅកាន់សារព័ត៌មាន TMZ ថា "រឿងរ៉ាវនេះមិនពិតទេ។ គាត់មិនបានទិញវាទេ”។
ចំណែកប្រធានផ្នែក PR របស់ Bugatti បានលើកឡើងថា ទោះបីជាមានការទាក់ទងពីខាងសារព័ត៌មានជាច្រើនលើកអំពីអត្តសញ្ញាណរបស់ម្ចាស់រថយន្ត Bugatti La Voiture Noire ប៉ុន្តែក្រុមហ៊ុននេះមិនអាចបង្ហាញបាននោះទេ។
កន្លងមកមានការលើកឡើងថា Bugatti បានបើកការដេញថ្លៃសម្ងាត់មួយសម្រាប់រថយន្ត La Voiture Noire ដោយមានតែអតិថិជនលំដាប់ខ្ពស់ប៉ុណ្ណោះដែលអនុញ្ញាតឲ្យចូលរួមការដេញថ្លៃ។ អ្នកដែលដេញថ្លៃបានសម្រេចគឺលោក Ferdinand Piech ដែលបានចំណាយទឹកប្រាក់ ១៦,៧ លានផោន (ប្រមាណ ១៨,៦៦ លានដុល្លារ) ដើម្បីទិញរថយន្តនេះ។
លោក Ferdinand Piech
គួរដឹងរថយន្ត La Voiture Noire បានបំពាក់ម៉ាស៊ីនប្រចាំត្រកូល ចំណុះ ៨,០ លីត្រ Quad-turbo ទំហំ ១៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១៤៧៩ សេះ អនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៥ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមារហូតដល់ទៅ ៤២០ គីឡូម៉ែត្រក្នុងមួយម៉ោង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
របៀបផឹកកាហ្វេដើម្បីទទួលបានអត្ថប្រយោជន៍ មិនប៉ះពាល់ដល់សុខភាព
ក្នុងរឿងទាំង ៤ នេះ បើអាចកុំជួយឱ្យសោះ ជួយកាន់តែច្រើនកាន់តែខុស អាចនឹងត្រូវគេស្អប់កាន់តែខ្លាំង
លោក គួច ខេវីន គោរពអរគុណដល់ លោកជំទាវ ហ៊ុន ស៊ីណាត ដែលបានរំលើកបើកកកាយនូវអំពើដែលមិនថ្លៃថ្នូររបស់អ្នកលក់ឡេ
ម្ចាស់ឆ្នាំទាំង ៣ រាសីឡើងខ្ពស់លូតលាស់ល្អ ចាប់ពីឆមាទី ២ នៅក្នុងឆ្នាំ ២០២៤ នេះ
យោបល់ទាំងអស់ (0)