បង្ហោះផ្សាយ

ខ្មែរ

Kheng

· 2019-05-05

ធ្វើម៉េចទើបមិនងងុយគេងក្រោយញ៉ាំបាយរួច?

0

ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកមិនឲ្យងងុយគេងក្រោយពេលដែលពិសារបាយរួច។ តើមានអ្វីខ្លះទៅ?

១. នៅពេលដែលអ្នកបរិភោគបាយ អ្នកមិនគួរញ៉ាំឆ្អែតពេកទេ ព្រោះបើឆ្អែតពេក អាចធ្វើឲ្យអ្នកងងុយគេងភ្លាមក្រោយបរិភោគបាយរួច។ ជាពិសេស អ្នកគួរតែញ៉ាំអាហារដែលមានជាតិស្ករទាប ទើបមិនធ្វើឲ្យអ្នកងងុយគេង។

២. មុនពេលដែលអ្នកពិសារបាយ អ្នកគួរតែញ៉ាំទឹកចំនួនកន្លះកែវ ហើយទំពារឲ្យម៉ត់ និងយឺតៗ ទើបធ្វើឲ្យក្រពះអ្នករំលាយអាហារបានល្អ។ នៅពេលដែលអ្នកធ្វើបែបនេះ អ្នកនឹងមិនពិសារអាហារច្រើនហួសកម្រិតឡើយ។

៣. ចុងក្រោយ អ្នកគួរតែដកដង្ហើមវែងៗ ហើយធ្វើចលនាខ្លះ ទើបអាចកាត់បន្ថយការងងុយគេងរបស់អ្នក។ ប៉ុន្តែបើអ្នកមិនអាចទប់អារម្មណ៍ងងុយគេងនេះទេ អ្នកអាចគេងកន្លះម៉ោងបាន ដើម្បីបំបាត់ការងងុយគេងរបស់អ្នក។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីធ្វើឲ្យអ្នកនៅតែស្វាងក្រោយពេលដែលបរិភោគបាយរួច៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស