SREY LUCH

· 2019-05-07

អ៊ីរ៉ង់អាចនឹងដំណើរការឡើងវិញនៅកម្មវិធីបរមាណូ ដើម្បីតបតអាមេរិក

0

នៅពេលនេះ អ៊ីរ៉ង់បានចាប់ផ្តើមដំណើរការ ឡើងវិញមួយផ្នែកនៃកម្មវិធីបរមាណូ ដើម្បីតបតអាមេរិក ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ កាលពីឆ្នាំ២០១៥ ។ចំណែកអ៊ីរ៉ង់វិញនៅតែរក្សាកិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសផ្សេងទៀតដដែល។

សារព័ត៌មាន IRIB របស់អ៊ីរ៉ង់ កាលពីថ្ងៃទី៦ខែឧសភា បានដកស្រង់សម្តីគណៈកម្មការ ត្រួតពិនិត្យ កម្មវិធីបរមាណូបានឲ្យដឹងថា នៅថ្ងៃទី៨ខែឧសភា ប្រធានាធិបតី Hassan Rouhani និងចេញសេចក្តីប្រកាស លុបចោលការសន្យាមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងបរមាណូ ដែលមានប្រទេសចុះហត្ថលេខាដូចជា អាមេរិក អង់គ្លេស រុស្ស៊ី បារាំង ចិន និងអាល្លឺម៉ង់។

នៅពេលខាងមុខ អ៊ីរ៉ង់នឹងដំណើរការឡើងវិញនៅកម្មវិធីបរមាណូមួយចំនួន ជាការឆ្លើយតបទៅអាមេរិកដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងហើយបន្តដាក់ទណ្ឌកម្មទៅលើ ប្រទេសអ៊ីរ៉ង់ ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរអាមេរិកបានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះ ដែលមាន យន្តហោះចម្បាំងជាច្រើន ទៅកាន់មជ្ឈឹមបូព៌ា កាលពីថ្ងៃទី៦ខែឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា អាមេរិកបានមើលឃើញអ៊ីរ៉ង់មានសកម្មភាពមីស៊ីលជាថ្មីបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង ។ សកម្មភាពបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់មជ្ឈឹមបូព៌ា គឺដើម្បីទប់ទល់ជាមួយអ៊ីរ៉ង់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស