
Antonio
· 2019-05-07
FIFA សម្រេចជ្រើសរើស គុយវែត ធ្វើជាម្ចាស់ផ្ទះរួមជាមួយកាតា សម្រាប់បាល់ទាត់ ពិភពលោក ឆ្នាំ២០២២
0
ការប្រគួតបាលទាត់ពិភពលោក ឆ្នាំ២០២២នេះ និងមាន៤៨ក្រុមចូលរួមប្រគួតវគ្គផ្តាច់ព្រ័ត ដែលរៀបចំឡើងនៅក្នុងប្រទេសកាតានិងគុយវែត ។ នៅពេលនេះប្រធាន FIFA លោក Gianni Infantino បានសម្រេចជ្រើសរើស គុយវែត ធ្វើជាម្ចាស់ផ្ទះរួមជាមួយ កាតា។
តាំងពីពាក់កណ្តាលខែមេសាមកទល់ពេលនេះ លោក Gianni Infantino ខិតខំពិភាក្សាដើម្បីជំរុញឲ្យការប្រគួតបាល់ទាត់ពិភពលោកឆ្នាំ២០២២(World Cup 2022)នៅប្រទេសកាតា មាន៤៨ប្រទេសចូលរួម។ លោកបានពិភាក្សាដោយផ្ទាល់ជាមួយប្រទេសគុយវែតដើម្បីរៀបចំ ។
ប្រទេសកាតាតែមួយមិនអាច ទទួលធ្វើជាម្ចាស់ផ្ទះបានឡើយសម្រាប់៤៨ ក្រុម ដោយទទួលបានតែ៣២ក្រុមប៉ុណ្ណោះ ។ កន្លងមកមានកិច្ចពិភាក្សា តែប្រទេស អ៊ូម៉ង់ បានដកខ្លួនចេញនៅសល់តែគុយវែតប៉ុណ្ណោះ ជាប្រទេសជិតខាងហើយក៏បានយល់ព្រមទទួល ការប្រគួតនៅពហុកីឡដ្ឋានចំនួនពីរ ។
ការប្រគួតបាល់ទាត់ពិភពលោកនឹងចាប់ផ្តើមនៅ ថ្ងៃទី ២១ខែវិច្ឆិកា ដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២២។ ប៉ុន្តែការសម្រេចយក៤៨ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រនឹងត្រូវសម្រេច នៅក្នុងមហាសន្និបាត ហ្វីហ្វា នាថ្ងៃទី៥ខែមថុនាខាងមុខ ។
ប្រសិនបើ ចំនួនក្រុមចូលរួម មាន៤៨នោះ ទ្វីបអាស៊ី នឹងមានកៅអីទៅចូលរួមដល់ទៅ ៨,៥ កៅអី ក្នុងនោះមាន៨ ក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិនិង កន្លះកៅអីទៀត ត្រូវប្រគួត Flay off ជាមួយតំបន់ផ្សេង ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងផ្ទះមាន ៣ យ៉ាងនេះពេញលេញ ជាសញ្ញាសម្បូរសប្បាយ កើនលាភកើនទ្រព្យ គ្រួសារកក់ក្ដៅ មានសុភមង្គល
វិធីកែប្រែស្បែកស្រអាប់ ជាស្រស់ថ្លា ដោយសារវិធីងាយៗ
សកម្មភាពខ្លះៗនៃការប្រកួតបាល់ទាត់កុមារី កុមារា ពានរង្វាន់សិស្សបឋមសិក្សារថ្នាក់ខេត្តនៅពហុកីឡដ្ឋានខេត្តកំពត
ពេលចាស់ទៅ ចំណុចទាំង៤នេះនឹងជួយឱ្យអ្នកមានជីវិតពោរពេញដោយក្តីសុខ
យោបល់ទាំងអស់ (0)