Suon

· 2019-05-08

ពេលណាគួរតែឆ្លុះអេកូលពណ៌?

0

ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីពេលដែលអ្នកគួរតែឆ្លុះអេកូលពណ៌ដែលល្អជាងគេ។ តើមានពេលណាខ្លះទៅ?

ការឆ្លុះអេកូលពណ៌ គឺគួរតែឆ្លុះក្នុង៣ដំណាក់កាល។ ដំណាក់កាលទី១ អ្នកគួរតែឆ្លុះក្នុងពេលដែលអ្នកមានផ្ទៃពោះបាន១៤អាទិត្យ ព្រោះពេលនេះ ជារយៈពេលដែលអ្នកឆ្លុះទៅអាចមើលឃើញច្បាស់ពីក្បាល ខ្លួន និងដៃជើងរបស់កូន។ ដំណាក់កាលទី២ អ្នកគួរតែឆ្លុះក្នុងពេលដែលអ្នកមានផ្ទៃពោះបានពី១៨ទៅ២០អាទិត្យ ព្រោះជាពេលដែលអ្នកអាចសង្កេតឃើញចលនារបស់កូន ថែមទាំងអាចមើលដឹងពីស្ថានភាពលូតលាស់របស់កូនផងដែរ។ ដំណាក់កាលទី៣ អ្នកអាចឆ្លុះបានពេលដែលអ្នកមានផ្ទៃពោះបាន២៨អាទិត្យ ព្រោះជាពេលដែលអ្នកអាចមើលឃើញកាយវិកាមុខរបស់កូនបាន ដោយអាចមើលដឹងបានច្បាស់ និងវិនិច្ឆ័យបានល្អ ថែមទាំងអាចសង្កេតបានការលូតលាស់របស់កូនបានយ៉ាងល្អទៀតផង។ ដូចនេះ អ្នកអាចឆ្លុះអេកូលពណ៌ក្នុងដំណាក់កាល៣នេះបាន ដើម្បីអាចការពារសុខភាពរបស់កូនបានល្អ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)