
Mimirose
· 2019-05-10
Yaya Urassaya តែងខ្លួនសាមញ្ញតែលេចធ្លោណាស់ ពេលទៅចូលរួមកម្មវិធីបង្ហាញម៉ូដនៅទីក្រុងញូវយ៉ក
0
ប្រទេសថៃ៖ តារាសម្តែងស្រីវ័យក្មេង Yaya Urassaya បានទាញយកប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាច្រើននាក់ តាមរយៈសមត្ថភាពនៃការសម្តែងពោរពេញទៅដោយភាពក្រមិចក្រមើមរបស់នាង។ ក្រៅពីនេះសម្រស់របស់នាង ក៏បានទាក់ទាញចិត្តអ្នកគាំទ្រឱ្យស្រលាញ់ចូលចិត្តនាងយ៉ាងខ្លាំងបូកផ្សំជាមួយគ្នាទាំងព្រម។ ទាំងនេះហើយ ទើបបានធ្វើឱ្យតារាសម្តែងស្រីវ័យ ២៥ ឆ្នាំរូបនេះ មានភាពល្បីល្បាញ ទាំងនៅក្នុងប្រទេសថៃ ក៏ដូចជានៅតាមបណ្តាប្រទេសជិតខាងមួយចំនួនផងដែរ។
ជារៀងរាល់ឆ្នាំ Yaya Urassaya មិនដែលបាត់វត្តមានទៅចូលរួមកម្មវិធីឬព្រឹត្តិការណ៍ធំៗនៅក្រៅប្រទេសឡើយ។ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះ Yaya Urassaya ក៏បានធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមកម្មវធី Fashion Show Cruise 2020 របស់ប៊្រេនម៉ាកល្បី Louis Vuitton ផងដែរ។
ក្រោយពីទៅដល់ទឹកដីប្រទេសអាមេរិកភ្លាម Yaya Urassaya បានបង្ហោះរូបយ៉ាងស្រស់ស្អាតបំផុតដោយសារតែសម្រស់របស់នាងមើលទៅមានភាពលេចធ្លោនៅក្នុងកម្មវិធីបង្ហាញម៉ូដលំដាប់ពិភពលោកមួយនេះ៕
អត្ថបទដោយ៖ ប៊េលឡា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សស្រី ចេះខឹង ចេះអន់ចិត្ត ដូចបុរសដែរ
មនុស្សស្រី៦ប្រភេទ ចូលចិត្តទាក់ទងជាមួយប្តីគេដោយមិនខ្វល់ពីរឿងបាបបុណ្យ
ផ្តោតទៅលើគោលដៅខ្លួនឯង
Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia
យោបល់ទាំងអស់ (0)