
Chivy
· 2019-05-08
កត្តាសំខាន់ៗធ្វើឲ្យគូស្នេហ៍រកាំរកូស ឈានដល់ការបែកបាក់ ទាំងមិនដឹងខ្លួន
0
មានគូខ្លះបែកគ្នាទាំងរកហេតុផលមិនឃើញ ព្រោះមិនដឹងថាមកពីអីឲ្យប្រាកដ ដឹងត្រឹមថាលែងមានអារម្មណ៍ល្អជាមួយគ្នា ហើយចង់ចែកផ្លូវគ្នា។ ខាងក្រោមនេះជាហេតុផលមួយចំនួនដែលធ្វើឲ្យគូសង្សារភាគច្រើនរកាំរកូសជាមួយគ្នា ហើយឈានដល់ការចែកផ្លូវគ្នាដើររៀងខ្លួនទៀតផង៖
១. រំពឹងថាស្នេហានោះល្អខ្លាំងពេក
គិតថាស្នេហាខ្លួនមានគឺ Perfect តែការពិតមិនដូចបំណង ក៏ចាប់ផ្ដើមមានអារម្មណ៍ខកចិត្ត អន់ចិត្តនឹងដៃគូម្ខាងទៀត។ នេះអាចប្រហែលជំរុញមកពីប្រលោមលោក រឿងភាគ កុនដែលគេបង្ហាញនូវចរិតតួឯកល្អៗ ដែលមិនអាចមាននៅខាងក្រៅ ដូច្នេះហើយនេះជាហេតុផលមួយដែលធ្វើឲ្យគូខ្លះបែកគ្នា ដោយសារទាមទារស្នេហាពីដៃគូផ្អែមល្ហែម និងល្អពេក ដែលគេមិនអាចផ្ដល់ឲ្យបាន។
២. គ្មានភាពរឹងមាំ មិនច្បាស់លាស់
អាចមកពីរឿងដែលខ្លួនឯងមិនច្បាស់ខ្លួនឯង ស្រឡាញ់ចេះតែស្រឡាញ់ទាំងមិនគិតពីរឿងទៅថ្ងៃមុខ។ ពេលខ្លះដោយសារវ័យក្មេងពេក ភាពច្បាស់លាស់ជាមួយស្នេហាមិនសូវជាពេញលេញ ដូច្នេះទើបជាកត្តាមួយដែលជំរុញឲ្យគូស្នេហ៍បែកគ្នា។ មួយវិញទៀតដោយសារតែចរិតចូលចិត្តឡេះឡោះ រញ៉េរញ៉ៃ ទើបធ្វើឲ្យចំណងស្នេហ៍មិនសូវរឹងមាំ។
៣. ឈ្លានពានសេរីភាពគេពេកអ្នកគិតថាឲ្យតែជាសង្សារនឹងគ្នាគេគឺជារបស់អ្នក ហើយអ្នកមានសិទ្ធិទៅលើគេ តែការពិតអ្នកគ្មានសិទ្ធិអ្វីទៅលើគ្នានោះទេ។ លើសពីនេះការឈ្លានពាន និងបិទសេរីភាពម្នាក់ៗពេក ក៏ជាកត្តាធ្វើឲ្យមានភាពល្អកកករជាមួយគ្នាបានដែរ។ រក្សាគម្លាតឲ្យបានល្អពីគ្នាបំផុតដើម្បីកុំឲ្យម្នាក់ណាមានអារម្មណ៍ថាមានសម្ពាធ។
៤. គិតតែអារម្មណ៍ខ្លួនឯង
គូសង្សារមិនអាចគិតតែអារម្មណ៍ម្ខាងៗឡើយ គឺត្រូវរៀនសម្រប រៀនយល់ពីគ្នាទើបអាចចុះសម្រុងគ្នាបាន។ បើក្នុងទំនាក់ទំនងស្នេហាមានភាគីណាមានគំនិតគិតតែអារម្មណ៍ខ្លួនឯងនោះ នឹងមិនមានសេចក្ដីសុខឡើយ។ ការគិតតែខ្លួនឯង អាត្មានិយមពេកក៏ជាហេតុផលដែលធ្វើឲ្យគូស្នេហ៍ឆាប់បែកបាក់ដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)