
Bourey
· 2019-05-09
រដ្ឋបាលជលផល ជូនដំណឹង ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០១៩
0
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៧ ឧសភា បានចេញសេចក្តីជូនដំណឹង អំពីការកំណត់រដូវបិទនេសាទឆ្នាំ២០១៩ សម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប ដោយបានកំណត់ជា២ផ្នែក។
ក្នុងនោះ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា បិទការនេសាទចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ រួមមានខេត្តទាំងអស់ជុំវិញបឹងទន្លេសាប និងបណ្តាខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងរាជធានីភ្នំពេញ និងខេត្តកណ្តាលផ្ទៃខាងជើងចតុមុខ។
ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា បិទការនេសាទចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ ដែលរួមមាន រាជធានីភ្នំពេញផ្នែកខាងត្បូងចតុមុខ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងខេត្តស្វាយរៀង។
តាមការបញ្ជាក់របស់ក្រសួងកសិកម្ម នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើប្រាស់តែឧបករណ៍នេសាទគ្រួសារដែលមានចែងក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ប៉ុណ្ណោះ៕ ST
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើ ឡៅ ចន្ទ្រា និងកីឡាការនី អេយ៉ានុត អាចយកឈ្នះដៃគូរប្រកួត ដើម្បីគ្រងខ្សែក្រវ៉ាត់បានដែរឬទេ? ក្នុងដំណើរប្រកួតឆ្លងទ្វីបជាប្រវត្តិសាស្ត្រ KRUD KUN KHMER TO USA 2
ជំងឺខ្លាញ់រុំថ្លើម គឺជាហានិភ័យនៃជំងឺមហារីកថ្លើម
មនុស្សឆ្លាតនឹងមិននិយាយសុំទោសក្នុងស្ថានភាពទាំង ៥ នេះទេ តែមនុស្សល្ងង់នឹងធ្វើផ្ទុយពីនេះ
ជឿទេថា មនុស្សបែកគ្នាហើយ អាចត្រឡប់មកជួបគ្នាវិញបាន?
យោបល់ទាំងអស់ (0)