
Junniel
· 2019-05-09
អុញនោះ! Barcelona ចេញបញ្ជីឈ្មោះគ្រូបង្វឹកថ្មី៣រូប ជំនួសលោកErnesto Valverde
0
លឹប Barcelona កំពុងស្វែងរកគ្រូបង្វឹកថ្មី មកជំនួសលោក Ernesto Valverde ក្រោយពីលោកដឹកនាំក្រុមធ្លាក់ចេញពីក្របខ័ណ្ឌ Champions League យ៉ាងអាម៉ាសតែម្តង។
គួរបញ្ជាក់ថា ក្លឹបBarcelonaបានយកឈ្នះលើក្រុមហង្សក្រហម Liverpool ដោយលទ្ធផល ៣-០ កាលពីជើងទី១ នៅលើទឹកដី Camp Nou ប៉ុន្តែនៅជើងទី២ ក្រុមហង្សក្រហមវាយបកយកឈ្នះមកវិញ ដោយលទ្ធផល ៤-០ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
បើតាមរបាយការណ៍ពី Marca បានឲ្យដឹងថា អនាគតរបស់លោក Valverde កំពុងស្ថិតក្នុងភាពសង្ស័យ ខណៈដែលក្រុម Barca បានចេញបញ្ជីឈ្មោះគ្រូបង្វឹកថ្មីៗទាំង៣រូប គឺលោក Eric ten Hag (Ajax) ,Laurent Blanc (អតីតគ្រូបង្វឹកក្រុម PSG) និងQuique Setien (Real Betis)៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)