បង្ហោះផ្សាយ

ខ្មែរ

Ponleu

· 2019-05-12

ឱសថធម្មជាតិជួយអ្នកសម្រាន្តមិនលក់ រដូវធ្លាក់ច្រើន បើកញើសស្អិត ខ្សោយសរសៃប្រសាទ (ឆាប់ភ្លេច) និងទល់លាមក

0

ព្យាបាល៖ សម្រាន្តមិនលក់ រដូវធ្លាក់ច្រើន បើកញើសស្អិត ខ្សោយសរសៃប្រសាទ (ឆាប់ភ្លេច) និងទល់លាមក

រុក្ខឱសថ៖ កន្ទុយដំរី (ដើម)

លក្ខណៈរុក្ខជាតិ ៖ ប្រភេទដើមឈើមធ្យម កំពស់រហូតដល់ 8-10ម។

ស្លឹក ៖ ស្លឹករួមជាផ្ទាំងសំប៉ែត កូនស្លឹករាងជាស្រកា ដុះឆ្លាស់ទងគ្នា។

ផ្កា ៖ មានក្លិនក្រអូប ពណ៍លឿង និងស្វាយ រាងមូលចេញនៅចុងមែក។

ផ្លែ ៖ មូលរាងពងក្រពើ ពេលទុំពណ៍កាហ្វេ។

កន្លែងដាំដុះ ៖ ដាំលម្អសួន ដុះខ្លួនឯងតាមព្រៃភ្នំ។
ផ្នែកប្រើប្រាស់ ៖ គ្រាប់

រសជាតិ ៖
-ស្លឹក: ល្វីង ចត់ ត្រជាក់
-គ្រាប់: ផ្អែមហឹរ

វិធីធ្វើ និងប្រើប្រាស់៖
-គ្រាប់ពី 4-12ក្រាម ដាំទឹកផឹក។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់