បង្ហោះផ្សាយ

ខ្មែរ

Visal

· 2019-05-13

តួកគី​ ប្តឹងទារលុយពីហ្វេសប៊ុក ត្រឹមតែ២៨ម៉ឺនដុល្លារ ក្នុងករណីបែកធ្លាយ ព័ត៌មានអ្នកប្រើប្រាស់

0

អង់ការ៉ា: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ទី១១ ខែឧសភានេះបានឲ្យដឹងថា អាជ្ញាធរទទួលបន្ទុក ផ្នែកការពារទិន្នន័យផ្ទាល់ខ្លួន របស់តួកគី ឬហៅកាត់ថាKVKK បានធ្វើការពិន័យ ក្រុមហ៊ុនយក្សហ្វេសប៊ុក ចំនួនប្រមាណជា ២៨០ ០០០ដុល្លារអាមេរិក កាលពីខែមេសា ជុំវិញការរំលោភបំពានទិន្នន័យ។

យោងតាមសេចក្តីថ្លែងការណ៍ ពីហ្វេសប៊ុកកាលពីខែធ្នូកន្លងទៅនេះ ក្រុមហ៊ុនបានរកឃើញ កំហុសរូបថត API ត្រូវបានអនុញ្ញាត ឱ្យកម្មវិធីទីបីចូលទៅប្រើរូបថត របស់អ្នកប្រើហ្វេសប៊ុក។

KVKK បាននិយាយថាអ្នកប្រើប្រាស់ ប្រហែល ៣០០ ០០០នាក់ នៅក្នុងប្រទេសតួកគី អាចត្រូវបានរងផលប៉ះពាល់ ដោយការរំលោភបំពាន ទិន្នន័យលើកនេះ។

យោងតាម ក្រុមឃ្លាំមើលតួកគីហ្វេសប៊ុក បានបរាជ័យ ក្នុងការធ្វើអន្តរាគមន៍ ទាន់ពេលវេលា ដើម្បីចាត់វិធានការបច្ចេកទេស និងរដ្ឋបាលឱ្យបានត្រឹមត្រូវ អំឡុងរយៈពេល១២ថ្ងៃ នៃកំហុសនេះ កាលពីខែកញ្ញា ឆ្នាំទៅមក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)