
Men
· 2019-05-13
រដ្ឋាភិបាលប៉ាគីស្ថានចុះកិច្ចព្រមព្រៀង លើកញ្ចប់ថវិកាជួយសង្គ្រោះ៣ឆ្នាំ ពីមូលនិធិរូបិយវត្ថុអន្ដរជាតិ
0
លោក Abdul Hafeez Shaikh ទីប្រឹក្សាហិរញ្ញវត្ថុ ប្រាក់ចំណូល និងកិច្ចការសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានប្រកាស កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ថា រដ្ឋាភិបាល នៃប្រទេសប៉ាគីស្ថាន និងមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្តីពីកញ្ចប់ថវិកាជួយសង្គ្រោះសម្រាប់រដ្ឋាភិបាលប៉ាគីស្ថាន។
ថ្លែងទៅកាន់បណ្តាញទូរទស្សន៍ប៉ាគីស្ថាន (PTV) លោក Shaikh បានបញ្ជាក់ថា ក្រុមបច្ចេកទេស នៃប្រទេសប៉ាគីស្ថាន និងក្រុមមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានឯកភាពគ្នាលើកញ្ចប់ថវិកាសង្គ្រោះ សម្រាប់រយៈពេលបីឆ្នាំ។ នៅក្នុងកិច្ចព្រមព្រៀងនេះ ប្រទេសប៉ាគីស្ថាននឹងទទួលបានថវិកាជំនួយ ចំនួន៦ពាន់លានដុល្លារអាមេរិក។
លោកទីប្រឹក្សារូបនេះ បានបន្តថា "បន្ទាប់ពីមានកិច្ចពិភាក្សា និងការចរចាជាច្រើនខែនោះមក កិច្ចព្រមព្រៀងកម្រិតថ្នាក់បុគ្គលិក បានសម្រេចឡើង រវាងប៉ាគីស្ថាន និង IMF" ។ កិច្ចព្រមព្រៀងនេះ ទាមទារការអនុម័តបន្ថែម ពីក្រុមប្រឹក្សាភិបាល របស់ IMF ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ បានបង្ហាញឲ្យឃើញថា ការកែទម្រង់ប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល នៃប្រទេសប៉ាគីស្ថាន បាននិងកំពុងធ្វើឡើង។
បើតាមសេចក្តីថ្លែងការណ៍មួយរបស់ប្រធានបេសកកម្ម IMF ប្រចាំប្រទេសប៉ាគីស្ថាន លោក Ernesto Ramirez Rigo បានបញ្ជាក់ថា គោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន អាចត្រូវបានគាំទ្ រដោយកិច្ចព្រមព្រៀងមូលនិធិបន្ថែម (EFF) រយៈពេល៣៩ខែ ដែលមានទឹកប្រាក់ ប្រហែល៦ពាន់លានដុល្លារអាមេរិក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គន្លឹះក្នុងការនិយាយ ឬជជែកជាមួយអ្នកជុំវិញខ្លួន ដើម្បីចៀសវាងកុំឱ្យមានបញ្ហា ថ្នាំងថ្នាក់ ល្អក់កករ បង្កជាជម្លោះនឹងគ្នា

បញ្ហាទាំង ៥ ដែលពុកម្ដាយចាស់ៗ តែងតែទ្រាំលាក់ទុកក្នុងចិត្ត មិនចង់បង្ហាញចេញប្រាប់កូនៗ ឬអ្នកក្រៅឱ្យដឹងនោះឡើយ

គ្រោះកើតព្រោះមាត់ ដោយសារតែការពោលពាក្យទាំង៥យ៉ាងនេះចេញទៅ

៥ ចំណុចដែលអាចជួយ “បុគ្គលិកការិយាល័យ” ឱ្យស្ថានភាពការងាររបស់ពួកគេប្រសើរឡើង

យោបល់ទាំងអស់ (0)