
Ben
· 2019-05-15
ចំណេះដឹងថ្មីៗ តើវិនិយោគលើអាផាតម៉ិនឬសណ្ឋាគារមូយណាល្អជាង?
0
ភ្នំពេញ: នៅពេលនិយាយពីអ្នកមានប្រាក់ ពួកគេតែងតែគិតពីការវិនិយោគ ដើម្បីទទួលបានផលចំណេញ និងភាពជោគជ័យសម្រាប់រយៈពេលវែងរបស់ពួកគេ ហេតុនេះការវិនិយោគលើវិស័យអាផាតម៉ិន និងសណ្ឋាគារមួយណាមានផលចំណេញជាង? ជាអ្វីដែលជាសំណួរចាក់ដោតមួយ។
លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKhmer Foundation Appraisal ដែលបាននិងកំពុងវិនិយោគលើអាផាតម៉ិនKFA នៅតំបន់បឹងត្របែកបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគលើអាផាតម៉ិន និងសណ្ឋាគារជាការវិនិយោគសម្រាប់រយៈពេលវែងដូចគ្នា និងមានភាពវិជ្ជមានខុសៗគ្នា អាស្រ័យលើ អ្នកវិនិយោគនិមួយៗជ្រើសរើស ប៉ុន្តែសម្រាប់ទស្សននិងការយល់ឃើញរបស់លោកផ្ទាល់ គឺការវិនិយោគលើអាផាតម៉ិនមានភាពងាយស្រួលជាង។
លោកបន្តថា ការវិនិយោគលើអាផាតម៉ិន ជាការវិនិយោគគិតពីរយៈពេលវែង និងសម្រាប់អ្នកចង់មានសេរីភាពហិរញ្ញវត្ថុ ឬចូលនិវត្តន៍ពីការងារវ័យក្មេង ព្រោះអាផាតម៉ិនទទួលបានចំណូលទៀតទាត់ និងស្ងាត់ស្ងៀម ជាងវិនិយោគលើសណ្ឋាគារ។ ការវិនិយោគលើអាផាតម៉ិន មិនសូវត្រូវការសេវាកម្មច្រើនពេកនោះទេ គឺប្រើប្រាស់បុគ្គលិកតិច និងងាយស្រួលគ្រប់គ្រង។
ចំណែកការវិនិយោគលើសណ្ឋាគារ ជាការវិនិយោគរយៈពេលវែងដូចគ្នា ទទួលបានចំណូលច្រើនផងដែរ ប៉ុន្តែសណ្ឋាគារត្រូវមានសេវាកម្មច្រើនជាងអាផាតម៉ិន ដូចជា ត្រូវមានបន្ទប់ប្រជុំ មានភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងមានការប្រើប្រាស់បុគ្គលិកច្រើនជាងអាផាតម៉ិន ពិសេសត្រូវផ្តោតលើការរក្សានូវផាសុខភាព ភាពកក់ក្តៅ និងសុវត្ថិភាពដល់ភ្ញៀវជាចម្បង។ ផ្ទុយទៅវិញអាផាតម៉ិន មិនចាំបាច់មានភោជនីយដ្ឋាន សាលប្រជុំ ឬប្រើប្រាស់បុគ្គលិកច្រើននោះទេ។
លោកឧកញ៉ាបានបន្តថា“ទោះជាយ៉ាងណាការវិនិយោគលើសណ្ឋាគារ ទទួលបានប្រាក់ចំណូលច្រើនប្រចាំថ្ងៃ ប្រសិនជាសណ្ឋាគារនោះដំណើរការដោយជោគជ័យ”។ លោកបន្តថា “ហេតុនេះការវិនិយោគលើអាផាតម៉ិន និងសណ្ឋាគារល្អម្យ៉ាងម្នាក់ ប៉ុន្តែការវិនិយោគលើសណ្ឋាគារ ទាមទារឲ្យម្ចាស់មានភាពមមាញឹកច្រើន”។
លោក Michael S. Nhim ប្រធានក្រុមអ្នកវិនិយោគនៃក្រុមហ៊ុន SIDO Group ដែលជាក្រុមហ៊ុនវិនិយោគលើគំរោងជាច្រើននៅក្នុងតំបន់ និងបណ្តាប្រទេសនានាបានថ្លែងថា សម្រាប់ទស្សននិងការយល់ឃើញ ព្រមទាំងបទពិសោធន៍របស់លោក លោកគិតថាការវិនិយោគលើវិស័យអាផាតម៉ិន ជាការវិនិយោគមានភាពឆ្លាតវៃ និងរកលុយបានច្រើនយ៉ាងស្ងៀមស្ងាត់ និងមិនសូមវចំណាយពេលច្រើន និងបុគ្គលិកច្រើនដូចសណ្ឋាគារនោះទេ។
លោកបន្តថា “ការវិនិយោគលើសណ្ឋាគារ ត្រូវចំណាយពេលច្រើនលើប្រតិបត្តិការ លើបុគ្គលិក និងសេវាកម្មជាច្រើន ប៉ុន្តែវិនិយោគលើអាផាតម៉ិន ជាការវិនិយោគដែលមានភាពឆ្លាតវៃ និងនៅតែមានឳកាសជោគជ័យច្រើន”៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទ្រព្យ ៣ យ៉ាង ដែលអ្នកមានមិនដែលទុកក្នុងផ្ទះ ប៉ុន្តែគ្រួសារក្រីក្រតែងតែឃើញមានរបស់ទាំងនេះ

ចំណាំទុកផង! មនុស្ស៣ប្រភេទនេះ រាប់ជាគ្នាមិនបានទេ នៅកាន់តែជិតពួកគេ កាន់តែទាញអ្នកទម្លាក់ចុះ

មេដឹកនាំពិភពលោកត្រៀមចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប Francis

លាភធំណាស់ប្រុសៗ! រកបានប្រពន្ធកើតឆ្នាំ ៣ នេះ ជីវិតអ្នកនឹងរុងរឿងស្ដុកស្ដម្ភ បានប្រពន្ធនាំសំណាង និងថាមពលល្អចូលក្នុងជីវិត

យោបល់ទាំងអស់ (0)