Ratha

· 2019-05-17

ស្រវឹងកុំបើកបរ ! រថយន្ត RANGE ROVER ម្ចាស់វាធ្លាក់ភ្នែក ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ពីកង់

0

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលសង្ស័យថាស្រវឹងស្រា បានបើករថយន្ត RANGE ROVER ទៅបុកក្បាលនាគពុះចែកទ្រុងផ្លូវ បណ្តាលឲ្យបាក់អស់ពីរកង់ ធ្វើឲ្យរថយន្តទៅមុនលេងរួច ចំណែកម្ចាស់ត្រូវប៉ូលិសនាំយកទៅសាកសួរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៥៦នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសុធារស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

IMG-20190517-WA0002.jpg

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ក្នុងទិសដៅពីជើងទៅត្បួងយ៉ាងលឿង លុះមកដល់កន្លែងកើតហេតុ រថយន្តក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកនឹងរបាំងពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ពីរកង់ ចំណែករថយន្តខូចខាតកង់ខាងមុខទៅមុខលេងរួច។

photo6265041912931133595.jpg

ក្រោយកើតហេតុកម្លាំងសមកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនបង្កទៅសួរនាំនៅប៉ុស្ដិ៍នគបាលទន្លេបាសាក់ ហើយបានទំនាក់ទំនង់ទងទៅសមកិច្ចចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងស្ទូចរថយន្តយកទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ សុភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស