khov
· 2019-05-17
ក្រសួងពាណិជ្ជកម្ម ទម្លាក់ស្លាកភោជនីដ្ឋាន «សាច់មាន់លោក»
0
ភ្នំពេញ៖ ក្រុមមន្ត្រីពីក្រសួងពាណិជ្ជ កាលពីថ្ងៃទី១៤ឧសភា កន្លងទៅ បានទម្លាក់ស្លាកភោជនីយដ្ឋានចិនមួយកន្លែង មានស្លាកយីហោ«សាច់មាន់លោក» ដែលមានទីតាំង តាមមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ក្រុងភ្នំពេញ បន្ទាប់ពីរកឃើញថា ពុំមានច្បាប់អនុញ្ញាត និងប្រើប្រាស់អក្ខរាវិរុទ្ធមិនត្រឹមត្រូវ ដែលនាំឲ្យមានការិះគន់ នោះ ។
លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការប្រើប្រាស់អក្ខរាវិរុទ្ធ ឬពាក្យពេចន៍មិនត្រឹមត្រូវដូចជា «សាច់មាន់លោក» ពីសំណាក់ជនជាតិចិន ដែលជាម្ចាស់ភោជនីយដ្ឋាន នាំឱ្យមហាជនភាគច្រើនមានការយល់ច្រលំ ។ លោកថា «ក្រៅពីខុសអក្ខរាវិរុទ្ធ ភោជនីយដ្ឋានចិននេះ ពុំបានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ពីក្រសួងពាណិជ្ជកម្ម និងច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធឡើយ ខណៈដែលកម្ពុជាយើង គឺជាប្រទេសនីតិរដ្ឋ ហើយរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការពង្រឹងអនុវត្តច្បាប់ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម» ។
ជាមួយគ្នាលោក ក៏បានណែនាំ និងពន្យល់ជនជាតិចិនម្ចាស់ហាង អំពីច្បាប់អាជីវកម្ម ពាណិជ្ជនាម និងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការ សម្រាប់អាជីវកម្ម ឬ ក្រុមហ៊ុន ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ផងដែរ ក្នុងការពង្រឹង និងលើកស្ទួយវិស័យកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ ៕ dy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)