
HokMeng
· 2019-05-17
ទាហានឥណ្ឌានិងប៉ាគីស្ថាន បាញ់ប្រហារគ្នា ជាង៥ម៉ោងតាមបណ្តោយព្រំដែន
0
មានកម្លាំងទាហានជាច្រើននាក់ស្លាប់និងរងរបួសនៅក្នុងការបាញ់ប្រហារគ្នានៅតាមបណ្តោយព្រំដែនកាស្មៀ ដោយអូសបន្លាយរយៈពេលជាង៥ម៉ោង រវាងកម្លាំងការពារព្រំដែនឥណ្ឌានិងក្រុមភេរវកម្មនៅតំបន់ Pulwama ប្រទេសប៉ាគីស្ថាន។ ការបាញ់ប្រហារ ខាងលើបណ្តាលឲ្យទាហានឥណ្ឌា៥នាក់ស្លាប់និងរបួសជាច្រើនផងដែរ។
សារព័ត៌មាន Sputnik បានផ្សាយថា ការបាញ់ប្រហារ កើតឡើង ក្នុងពេលដែលកម្លាំងសន្តិសុខឥណ្ឌា បានរ៉ុករកនិងរារាំងក្រុមភេរវកម្មនៅក្នុងតំបន់ Dalipora ។នៅពេលកម្លាំងសន្តិសុខបានចូលទៅជិតផ្ទះសង្ស័យនោះ ក្រុមភេរវកម្មដែលលាក់ខ្លួននៅទីនោះបានផ្ទុះអាវុធ ទៅលើទាហានឥណ្ឌា។ ការបាញ់ប្រហារគ្នាមានរយៈពេលដល់ទៅជាង៥ម៉ោង ។
ការបាញ់ប្រហារខាងលើបណ្តាលឲ្យទាហាន៥នាក់ស្លាប់និងរបួសជាច្រើនក្នុងនោះមានពលរដ្ឋម្នាក់ផងដែរ គឺជាម្ចាស់ផ្ទះនោះ។
ប្រភពព័ត៌មាន ពីនាយករដ្ឋានប្រឆាំងចារកិច្ច អាស៊ីភាគខាងត្បូង បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស៧៨នាក់ស្លាប់ ក្នុងយុទ្ធនាការបោសសម្អាត់ក្រុមភេរវកម្ម នៅតាមព្រំដែនឥណ្ឌាចាប់ពីដើមឆ្នាំ២០១៩មក។ ទន្ទឹមនឹងនោះក៏មានទាហានឥណ្ឌា ៥៩នាក់ស្លាប់ និង ពលរដ្ឋ១៤នាក់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រភេទអាហារ ដែលអាចជួយកាត់បន្ថយ កូលេស្តេរ៉ូលបាន
ប្រទេសថៃព្រមានជាសាធារណៈបន្ទាប់ពី មានករណីមនុស្សស្លាប់ បន្ទាប់ពីផឹកស្រាក្រឡុកមានសារធាតុញៀនអំឡុងពិធីសង្ក្រាន្ត
បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល
សញ្ញាទាំង ៣ បង្ហាញថា អ្នកប្រែក្លាយជាមនុស្សរឹងមាំពិតប្រាកដ និងមានសុភមង្គលបំផុត
យោបល់ទាំងអស់ (0)