Choum

· 2019-05-17

Real បំពេញ​គ្រប់​លក្ខខណ្ឌ​នាំយក Luka Jovic ពី Frankfurt

0

យោងតាមសារព័ត៌មាន Sky Sport អាល្លឺម៉ង់បានចុះផ្សាយថា ក្លិបបាល់ទាត់ Real Madrid បានបំពេញគ្រប់លក្ខខណ្ឌទាំងអស់រួចរាល់ ក្នុងការនាំយកកីឡាករ Luka Jovic ពី Frankfurt ក្នុងតម្លៃ ៥២,៤លានផោន (៦៧លានដុល្លារអាមេរិក)។

បើតាមប្រភពដដែលនេះបានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិសែប៊ីវ័យ២១ឆ្នាំរូបនេះ បានយល់ព្រមចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លិប Real Madrid ដោយទទួលបានប្រាក់នឿយហត់ប្រមាណ ៨,៧លានផោន (១១លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស