Suorsdey
· 2019-05-17
មិនធ្លាប់ដឹងថាបៀរអ៊ូណូគេឡូយយ៉ាងនេះសោះ!
0
អេតមីនសុំសួរមួយយើងជាយុវវ័យសម័យទំនើបកម្មតើយើងចេះលេងឬបានដឺងពីរបៀបលេងបៀរអ៊ូណូ (UNO) នឹងច្បាប់នៃការលេង ហើយឬនៅ បើសិនជានៅអេតមីនត្នោតសូមធ្វើការពន្យល់អំពីប្រវត្តិនឹងវិធីលេងក្នុងការលេងល្បែងនេះជូនប្រិយមិត្តអោយយល់កាន់តែច្បាស់អំពីល្បែងកំសាន្តនេះនឹងតាមទាន់សម័យកាលកុំអោយចាញ់យុវវ័យស្រុកគេថាយើង low key។
ល្បែងកំសាន្តនេះត្រូវបានបង្កើតឡើងនៅឆ្នាំ1971ដោយបុរសម្នាក់ឈ្មោះថា Merle Robbins ដែលកាលហ្នឹងគាត់បានមានជម្លោះជាមួយនឹងកូនប្រុសគាត់ពីច្បាប់នៃការលេងបៀរមួយប្រភេទឈ្មោះថា Crazy Eights
ដើម្បីជាដំណោះស្រាយចំពោះការខ្វែងគំនិតនេះ Robbins បានបង្កើតល្បែងបៀរ៍ថ្មីមួយផ្សេងទៀតនិងបានដាក់ឈ្មោះថា
បៀរ Uno បន្ទាប់មកល្បែងនេះត្រូវបានចែករំលែកនឹងល្បីល្បាញទូទាំងពិភពលោករហូតដល់សព្វថ្ងៃហើយក៏ជាបៀរមួយប្រភេទដែលធ្វើអោយមានភាពរីករាយក្នុងដំណើរកំសាន្តការជួបជុំគ្រួសារមិត្តភក្តិដែលមិនអាចខ្លះបានដោយសារតែច្បាប់ក្នុងការលេងមានភាពរស់រវើកនឹងត្រូវការការភាពឆ្លាតវៃក្នុងការលេង ល្បែងនេះត្រូវបានលើកទឹកចិត្តអោយយុវវ័យលេងក្នុងកម្មវិធីជួបជុំនាៗជាញឹកញាប់នឹងបានកែច្នៃក្នុងការដាក់ពិន័យនរណាដែរនៅមានបៀរច្រើនមិនទាន់ចុះ។ អូខេសុំបញ្ចប់ព្រមូសិនត្រឹមនឹងសិនអាលូវចូលមកធ្វើការសិក្សាស្វែងយល់ពីការលេងហ្គេមនេះដើម្បីជាសវាងពីការបន្លំប្រើប្រាស់ច្បាប់ផ្តេសផ្តាស់ក្នុងការលេងហេ្គមនេះ។
ស្វែងយល់ពី ប្រភេទបៀរ
- បៀរអ៊ូណូចែកជា៤ពណ៍ ពណ័ក្រហម ពណ៌លឿង ពណ័ផ្ទៃមេឃ នឹងពណ៌បៃតង ហើយនៅលើពណ៌នីមួយៗមានជាលេខនិងសញ្ញាពិសេសសូមស្វែងយល់ពីបៀរដូចខាងក្រោម

ចឹងក្រោយពីពួកយើងឃើញពីបៀរនិមួយៗបា្រកដជាឆ្ងល់ថាមានច្រើនជាងបៀរស៊ីសងធម្មតាហើយរៀងរញ៉េរញ៉ៃជាងបៀរយើងលេខស៊ីលុយ ប៉ុន្តែមិនមែនពិបាកដូចយើងគិតចឹងទេ បើសិនជាយើងដឹងពីមុខងាររបស់បៀរនិមួយៗរបស់វានឹងច្បាប់ក្នុងការពិន័យច្បាស់!!ប្រាកដជាសប្បាយសន្លប់ហើយព្រោះអាចព្រួតគ្នាធ្វើបាបគេដែរលេងក្នុងវង់ដល់ចង់យំបោកខ្លួនជាមិនខានតោះកុំអោយខាតពេលយូរ!
បៀពិសេស និង មុខងារ

បៀរំលងវេណ (skip) ចឹងបើសិនជាពេលគេចុះបៀនឹងនាក់បន្ទាប់ដៃនឹងត្រូវពិន័យមិនអោយចុះបៀរប៉ុន្តែនាក់បន្ទាប់ដៃអាចធ្វើការចុះបានបើសិនជាមានបៀប្រភេទនេះដែរហើយក៏ធ្វើការពិន័យស្ទួនដល់នាក់បន្ទាប់ទៅតាមចំនួនសន្លឹកដែលគេចុះបើចុះពីសន្លឹករំលងពីនាក់ទៅតាមនឹង។

បៀត្រលប់ដៃ (Reverse) បើសិនជាគេចុះបៀរប្រភេទនេះមាននៃថាត្រូវត្រលប់វេណទៅក្រោយវិញ ព្រោះជាធម្មតាការចែកបៀរពីស្តាំមកឆ្វេងបញ្រាសត្រនិចនាឡិការចឹងបើគេចុះបៀរនឹង១សន្លឹកចឹងបញ្រាសមួយដងហើយបើសិនជាគេមានបៀនឹង២សន្លឹកឬលើសពីនឹងក៏អាចចុះបានប៉ុន្តែតម្រូវអោយគាត់ជ្រើសរើសយកពណ៌ដែលគាត់ពេញចិត្តឬតាមពណ៏បៀរដែលគាត់មានក្នុងដៃអោយឆាប់ឈ្នះ។

បៀរប្តូរពណ៏ (Wild) ចឹងបៀរប្រភេទនេះគឺជាយន្ត័មួយក្នុងការជួយអោយអ្នកលេងគេចផុតពីការពិន័យលើបៀរ១សន្លឹកបើសិនជាគ្មានពណ៏ដែរគេកំពុងលេងហើយអ្នកអាចចុះបៀរមួយសន្លឹកនឹងហើយសារ៉េសារ៉ង់ដូរពណ៏ណាដែរអ្នកកាន់ក្នុងដៃច្រើន។

បៀរបូក២ (Draw 2) យើងរាល់គ្នាគ្រាន់តែលឺសូរតែបូកៗក៏ដឹងថាសាហាវនឹងឃោរឃៅយ៉ាងណាហើយអាចនឹងប្រឈមទោសព្រហ្មទណ្ឌកំរិតអន្តរកម្មទៀត ហាហាអេតមីនយាយលេងទេ ចឹងបៀរបូកពីរគឺជាបៀរប្រភេទធ្វើអោយអ្នកបន្ទាប់ដៃឈឺចាប់បើសិនជានៅស៊ីពណ៌សុខៗសោះក៏ទំលាក់បូកមកធ្វើបាបចឹងបើសិនជាអ្នកបន្ទាប់ដៃមានបូក២ដូចគ្នាអាចចុះបានដោយមិនប្រកាន់ពណ៌ទេហើយតូនាទីបន្ទុកបូកក៏កើនឡើងទៅអ្នកបន្ទាប់ដៃចឹង២+២+៤+តៗអ៊ីចឹងរហូតដល់អ្នកដែលគ្មានយន្ត័នេះត្រូវបង្ខំចិត្តលើកសន្លឹកដែលគេបូកយ៉ាងខ្លោចផ្សាគ្មានការតវ៉ាព្រោះអេតមីនត្រូវគេព្រួតគ្នាច្រើនដង។

បៀរប្រល័យមិត្តភាព (drawn 4) ចឹងយើងគ្រាន់តែឃើញពាក្យខាងលើក៏យល់បានថា The Destroy of Friendship (បៀរប្រល័យមិត្តភាព) ជាបៀរដែរធ្វើអោយទំនាក់ទំនងចាប់ផ្តើមចងគំនុំព្រោះខាងលើគ្រាន់បូកពីរឈឺខ្លាំងប៉ុណ្ណឹងហើយកុំរំលឹកដល់ទៅ+៤នោះ ចឹងបើសិនគេចុះពណ៌សុខៗហើយក៏ចាប់ផ្តើមបូក៤គឺបូក២មិនអាចជួយអ្នកបានពីការធ្វើទារណកម្មបានទេដល់តែមានបូក៤ដូចគ្នាប៉ុន្តែបូក៤អាចស៊ីបូកពីរបានហើយចំនួនសន្លឹកក៏កើនឡើងតាមការបូកហើយទៅអោយអ្នកចុងដៃបន្ទាប់ទៅ។
ក្បួនលេងនឹងច្បាប់ក្នុងការពិន័យតាមស្តង់ដា Uno Global
១. ការចែកបៀរគឺពីស្តាំទៅឆ្វេងបញ្ច្រាសទ្រនិចនាឡិកាហើយក្នុងមួយទូតម្រូវអោយចែកបៀរ៧សន្លឹកស្មើរៗគ្នា

២. ទូមេតម្រូវអោយបើកបៀរមួយសន្លឹកពីបៀរដែលផ្កាប់នៅកណ្តាល។

៣.បន្ទាប់ពីបើកបៀរមួយសន្លឹករួចមេត្រូវចុះបៀរទៅតាមអ្វីដែលបើកបានអបមាថាបើបានពណ៏បៃតងលេខ៣ចឹងមេក៏ត្រូវចុះពណ៏បៃតងដើម្បីស៊ីជាលេខដោយមិនគិតតូចធំ ឬក៏អាចចុះសន្លឹករំលងវេណ សន្លឹកប្តូរវេណ សន្លឹកបូក២ បានដូចគ្នាបើសិ នជាប្រភេទពណ៌តែមួយ ហើយក៏អាចចុះសន្លឹកពិសេសដូចជាសន្លឹកប្តូរពណ៌ សន្លឹកបូក៤ ដែលមានគ្រប់ពណ៌បាន (ហើយត្រូវប្រាប់នៅពណ៌ដែលចង់ប្តូរ) ហើយបៀរត្រូវចុះតៗតាមវេណនឹងតាមមុខងារនៃសន្លឹកនឹមួយៗ។



៤. ករណីពិសេសដែលអាចចុះបៀរស្ទួនបាន 1.ក្នុងករណីបៀរពីរឬបីសន្លឹកដែលមានពណ័ខុសគ្នាតែលេខដូចគ្នានិង ដល់វេណយើងចុះ អាចស៊ីបានតែត្រូវប្រាប់អ្នកបន្ទាប់ដៃពីពណ៌ដែលយើងយក។ 2. ករណីមានគេចោលពណ៌មកហើយយើងអាចចុះបានពីរសន្លឹកឬបីសន្លឹកដែលខុសពីលេខដូចគ្នាក៏បានប៉ុន្តែពណ៌ដូចគ្នា(ស៊ីតាមពណ៌) 3. ករណីនេះក៏អាចចុះបាននៅសន្លឹកពិសេសដូចគ្នាចឹងការពិន័យនឹងមុខងារវានឹងកើនឡើងពីដង for example: សន្លឹកបូក២ពីរដែលមានពណ៌ខុសគ្នាឬដូចគ្នាកើនឡើងបូក ៤ សន្លឹកប្តូរវេណពីរដែលមានពណ៌ខុសគ្នាឬដូចគ្នាកើនឡើងប្តូរវេណពីរដង សន្លឹកបូក៤ពីរកើនឡើងបូក៨ សន្លឹកបៀរត្រលប់ដៃ២ចុះមកទៅមានន័យថានៅរក្សាវេណដដែរ។
៥.ករណីពេលដែលយើងមិនមានបៀរសន្លឹកដែរគេកំពុងលេងដល់វេណយើងត្រូវលើកមួយសន្លឹក ប៉ុន្តែបើក្នុងលក្ខណបើកបានពណ៌ឬលេខដូចអ្វីគេកំពុងលេងគឺអាចចុះបាន។
៦.ចំណាំបើសិនជាទទួលបានបៀរពិន័យបូកឬប្តូរវេណអ្នកដែលទទួលពិន័យមិនអាចចុះបានទៀតទេប្រយ័ត្នកុំលេងខូចគេ។ប៉ុន្តែបើគេចុះសន្លឹករំលងវេណយើងហើយជួនល្អយើងមានសន្លឹកនឹងដែលអាចចុះបានហើយការរំលងត្រូវធ្វើឡើងពីរដងឬច្រើនជាងនឹងទៅតាមសន្លឹកនឹងវេណ។
៧. ត្រូវស្រែកថាអ៊ូណូរាល់ពេលបៀរក្នុងដៃសល់តែ១សន្លឹក បើអ្នកលេងផ្សេងស្រែកបានមុនត្រូវថែមពីរសន្លឹកអោយហើយប្រយ័ត្នណាកុំខឹងគេ។ហើយករណីបើស្រែកអ៊ូណូចាប់គេហើយគេមិនទាន់សល់១សន្លឹកឬស្រែកពញាក់លេងត្រូវទទួលពិន័យក្រុមបូក២សន្លឹកដូចគ្នា។ចុងក្រោយការចុះមិនទាន់ដល់វេណយើងដោយការថ្វេសប្រហែសក៏ត្រូវអនុវត្តន៏ពិន័យដោយគ្មានការតវ៉ា។
៨.អ្នកលេងមិនអាចចាំបៀរសន្លឹកពិសេសបានទេលើកលែងតែលេខ បើក្នុងករណីយើងចាំសន្លឹកពិសេសត្រូវលើកមួយសន្លឹកទៀតពេលដល់វេណយើង។
៩.ករណីលេងអស់បៀរបើកមេត្រូវប្រមូលបៀរដែលចុះរួចមកសាប់ហើយផ្កាប់វាលេងតរហូតដល់មានអ្នកឈ្នះ។
បៀរហ្នឹងរៀងលេងយូរបន្តិចមែនតែវាមានភាពសកម្មដោយសារច្បាប់វាចឹងហើយការលេងពេលរកឃើញអ្នកឈ្នះចឹងយាយគ្នាអោយហើយមុនលេងកុំអោយប្រកែកគ្នាពីច្បាប់ច្រើនជួយ 4141 អោយអ្នកផ្សេងបានយល់ដឹងផង។
អែតមីន apple eyes!
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោធាថៃបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក
កម្ពុជាប្រកាសដកខ្លួនចេញពី ស៊ីហ្គេមលើទី៣៣ នៅប្រទេសថៃ
អតីតតារាចម្រៀង លោក ទិត្យ វិច្ឆិកា មានមោទនៈភាពចំពោះកូនប្រុស ដែលកំពុងឈរជើងការពារជាតិមាតុភូមិ
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"
យោបល់ទាំងអស់ (0)