បង្ហោះផ្សាយ

ខ្មែរ

Panha

· 2019-05-19

​គ្រូ​ណាហ្គា​និយាយ​យ៉ាង​មិច​ក្រោយ​​បំបាក់​ក្រុម​អង្គរ​ថាយ​ហ្គឺរ ៤-០?

0

ការប្រកួតប្រចាំសប្ដាហ៍ទី៨នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៩ ក្រុមម្ចាស់ផ្ទះណាហ្គាវើលបានយកឈ្នះលើក្រុមភ្ញៀវអង្គរថាយហ្គឺរក្នុងលទ្ធផល៤-០ កាលពីម្សិលមិញនេះនៅកីឡដ្ឋានស្តាតចាស់។

លោក មាស ចាន់ណា

សម្រាប់លទ្ធផលដ៏អស្ចារ្យនេះ លោក មាស ចាន់ណា គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ណាហ្គាវើលបាននិយាយថា លោកមិនបានគិតថា ក្រុមរបស់លោកអស្ចារ្យយ៉ាងណានោះទេ ទោះបីក្រុមរបស់លោកជាក្រុមទី១ដែលយកឈ្នះលើកអង្គរថាយហ្គឺរក៏ដោយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺកីឡាកររបស់លោកធ្វើបានល្អ។

លោកបន្តថា ៖«ក្រុមយើងទទួលបានបទពិសោធ ៥០% បន្ថែមទៀតទោះបីត្រូវបានធ្លាក់ចេញពីការចម្រុះពូល Fនៃពានរង្វាន់ AFC CUP 2019 ក៏ដោយ។ បទពិសោធទាំងនេះហើយទើបឲ្យកូនក្រុមទទួលបានបច្ចេកទេសថ្មីៗ និងសហការគ្នាហើយប្រមួលអារម្មណ៍បានល្អ»។

ក្រុមណាហ្គាវើល

គ្រូបង្វឹកដែលបានដឹកនាំណាហ្គាវើលលើកពានរដូវកាលឆ្នាំ២០១៨ រូបនេះបានបន្តថា អង្គរថាយហ្គឺក៏មានចំណុចខ្លាំងដែរ ដូចជាបាល Free-Kick ឬ បាល់ជ្រុង ក្រុមនោះមានកីឡាករទាត់ត្រឹមត្រូវដូចជាកីឡាករលេខ១៧ និង ១៨។ ពួកគាត់សុទ្ធសឹងតែអាចទាត់បាល់ជិត ឬឆ្ងាយបានល្អ។

ក្រុមអង្គរថាយហ្គឺរ បានវាយបកវិញខ្លាំងៗដែរនៅចុងម៉ោងនៃវគ្គទី២ ដោយបង្កើតឱកាសលើកចូលដំបន់គ្រោះថ្នាក់របស់ណាហ្គាវើលតែដោយសំណាងមិនមានទើបមិនអាចសម្រេចទីរកគ្រាប់បាល់បាន។

ក្រុមអង្គរថាយហ្គឺរ

សលទ្ធផលប្រកួត ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ ២០១៩ សូលទីឡូអង្គរ ១-០ ភ្នំពេញក្រោន វិសាខា ៥-១ យុវជនបាទី.១៨ឆ្នាំ ណាហ្គាវើល ៤-០ អង្គរថាយហ្គឺរ

កាលវិភាគប្រកួត ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ ២០១៩

អគ្គ.នគរបាលជាតិ Vs អគ្គិសនីកម្ពុជា ម៉ោង ៣:៣០ រសៀល នៅកីឡដ្ឋាន អគ្គិសនីកម្ពុជា គិរីវង់.សែនជ័យ Vs ក្រសួងការពារជាតិ ម៉ោង ៣:៣០ រសៀល នៅ ទីរួមខេត្ត តាកែវ អាស៊ីអឺរ៉ុប.ធីត Vs ខេត្តកំពង់ចាម ម៉ោង ៣:៣០ រសៀល នៅកីឡាដ្ឋាន អេ អី យូ ស្តតផាគ ព្រះខ័នរាជ Vs បឹងកេត ម៉ោង ៦ ល្ងាច នៅកីឡដ្ឋាន ខេត្តស្វាយរៀង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់