![](/_nuxt/img/avatar.cc6781e.png)
Chankrisna
· 2019-05-21
អបិយជំនឿ៖ អ្វីទៅដែលជាព្រាយខ្លា ច្រាបព្រៃ ឬខ្លាច្រាប?
65
អ្វីទៅដែលជាព្រាយខ្លា ច្រាបព្រៃ ឬខ្លាច្រាប?
តាមពិតទៅរហសនាមព្រាយខ្លា ច្រាបព្រៃ ឬខ្លាច្រាប គឺជាឈ្មោះតែមួយដែលប្រជាជនខ្មែរយើងនិយមហៅតាមតំបន់តែប៉ុណ្ណោះ។
ព្រាយខ្លា គឺជាញាណឬក៏វិញ្ញាណដែលស្ថិតនៅក្នុងសត្វខ្លា ដោយសារតែភាគច្រើនវិញ្ញាណអស់នោះត្រូវបានសម្លាប់ដោយសត្វខ្លា ហើយរិតតែពិសេសទៀតនោះបើសិនជាសត្វខ្លានោះធ្លាប់សម្លាប់មនុស្សពីមុនមកច្រើន វិញ្ញាណដែលនៅក្នុងសត្វខ្លានោះនឹងមានអំណាចកាន់តែខ្លាំងខ្លា។ ត្រូវចងចាំថាមិនមែនអោយតែសត្វខ្លាសុទ្ធតែជាព្រាយខ្លានោះទេ ហើយដើម្បីដឹងថាខ្លាមួយណាជាព្រាយខ្លា គេចម្គាល់ដោយមើលទៅមើលក្បាលខ្លានោះមានពន្លឺស្រមោលនៃវិញ្ញាណ។
ពួកព្រានព្រៃបរបាញ់សត្វនៅពេលដែលចេញប្រមាញ់ដេកផ្លូវ ពួកគេតែងតែធ្វើធ្នាក់សម្រាប់សម្រាកនៅដើមឈើខ្ពស់ៗដើម្បីជៀសវៀសត្រូវសត្វសាហាវលេបខាំត្របាក់បាន។
នៅពេលយប់បន្តិចភាគច្រើនពួកព្រាយខ្លានឹងក្រឡាខ្លួនបន្លំធ្វើជាសាច់ញាតិឬមនុស្សដែលអ្នកស្គាល់ រួចមកធ្វើជាស្រែកហៅអ្នកអោយចុះទៅរកដោយកុហកថា អ្នកផ្ទះឈឺ ឬមានរឿងអ្វីកើតឡើងចំពោះមនុស្សអ្នកដែលធ្លាប់បានស្គាល់។ បើសិនជាព្រានព្រៃនោះភ្លេចខ្លួនចាញ់បោកចុះទៅតាមសម្ដីវានោះនឹងត្រូវព្រាយខ្លាចខាំត្របាក់រហូតដល់ស្លាប់ ប៉ុន្តែបើសិនជាព្រានដឹងខ្លួនពួកគាត់នឹងអោយសញ្ញាគ្នាប្រុងប្រៀប រួចឆ្លើយតបទៅវាវិញថា “ចាំនៅខាងក្រោមហ្នឹងហើយចាំចុះទៅ” បន្ទាប់មកទៀតគេនឹងព្រួតគ្នាបាញ់សំដៅទៅរកសត្វខ្លានោះភ្លាមៗ ហើយគេនឹងបានឮសំលេងស្រែកងរំពងពេញព្រៃ ចំនែកពន្លឺភ្លឺនៅលើក្បាលខ្លានឹងរលត់បាត់ទៅ ប៉ុន្តែពួកព្រានក៏មិនទាន់ចុះទៅមើលភ្លាមៗដែរ គេចាំទាល់តែដល់ពេលព្រឹកថ្ងៃរះទើបចុះទៅមើលកន្លែងខ្លាងាប់នោះ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាហារ ៥ មុខដែលប្រឆាំងនឹងជំងឺវង្វេងបាត់ការចងចាំ និង ៣ មុខដែលអ្នកត្រូវជៀសវាង-v2
![](https://refile.tnaot.com/image/2024/05/11/e3a61e6432d44c97bb87c9f8446aefed.jpg)
កាន់តែកៀកដាច់ឆ្នាំ ម្ចាស់ឆ្នាំទាំង ៤ រាសីកាន់តែផ្ទុះឡើង កើនលុយកើនលាភស្ដុក
![](https://refile.tnaot.com/image/2024/07/09/dce53e09baab4d91a82e308d11f099fe.jpg)
អ្នកដែលមានប្រជ្រុយនៅកន្លែងទាំងនេះ អនាគតនឹងក្លាយជាអ្នកមាន ហើយមានវាសនាល្អ
![](https://refile.tnaot.com/image/2024/08/15/0aae312dbbcb44eabbd33cf8f6f0123d.jpg)
ទម្លាប់ដ៏ល្អ និងសាមញ្ញទាំង ៧ យ៉ាងរបស់មហាសេដ្ឋីលើពិភពលោក ដែលយើងគ្រប់គ្នាគួរតែអនុវត្តន៍តាម បើចង់ឱ្យជីវិតមានបានដូចគេ
![](https://refile.tnaot.com/image/2024/05/10/c1f2e0b0cf3d4e7da4ed2e2c15bb7a60.jpg)
យោបល់ទាំងអស់ (0)