RAVIL

· 2019-05-28

មហាសេដ្ឋី​អារ៉ាប់ ចរចា​ទិញ​ក្លិប Newcastle ក្នុងតម្លៃ​កប់​ពពក​

0

របាយការណ៍ពីកាសែត The Sun បានឲ្យដឹងថា ព្រះអង្គម្ចាស់ Sheikh Khaled bin Zayed Al Nahyan ដែលជាមហាសេដ្ឋីកំពូលមួយរូបនៃប្រទេសអារ៉ាប់អេមីរ៉ាត កំពុងស្ថិតនៅដំណាក់កាលចរចាជាមួយ លោក Mike Ashley ដើម្បីទិញយកក្លិប Newcastle United។

ព្រះអង្គម្ចាស់ Sheikh Khaled ដែលជាសាច់ញាតិជាមួយព្រះអង្គម្ចាស់ Sheikh Mansour ម្ចាស់ក្លិប Manchester City នោះ ត្រូវបានគេដឹងថា ទ្រង់បានបរាជ័យក្នុងការទិញយកក្លិប Liverpool កាលពីឆ្នាំមុន បើទោះបីជាទ្រង់ហ៊ានឱ្យថ្លៃរហូតដល់ជាង ២,៥៣៤លានដុល្លារយ៉ាងណាក៏ដោយ។

ដោយឡែក ចំពោះការចរចាក្នុងការទិញយកក្លិប Newcastle United វិញ ប្រភពពី Guardian បានរាយការណ៍ថា កិច្ចព្រមព្រៀងត្រូវបានរៀបចំរួចជាស្រេចទៅហើយ ដោយភាគីក្លិប Newcastle បានយល់ព្រមទៅលើតម្លៃ ៣៥០លានផោន ដែលស្មើនឹងជាង ៤៤៣លានដុល្លារ ខណៈដែលក្រុមហ៊ុន Bin Zayed ដែលជាម្ចាស់ថ្មីរបស់ក្លិបរំពឹងថា កិច្ចព្រមព្រៀងនេះអាចបញ្ចប់ជាផ្លូវការនាពេលឆាប់ៗ។

គួរបញ្ជាក់ថា លោក Mike Ashley បានទិញយកក្លិប Newcastle United កាលពីឆ្នាំ ២០០៧ ក្នុងតម្លៃ ១៣៤,៤លានផោន ឬប្រមាណជា ១៧០លានដុល្លារ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)