
Choum
· 2019-05-29
Dani Alves ក្លាយជាប្រធានក្រុមប្រេស៊ីលជំនួស Neymar
0
Dani Alves នឹងក្លាយជាប្រធានក្រុមជម្រើសជាតិប្រេស៊ីល ជំនួសមិត្តរួមក្រុម Paris Saint-Germain គឺកីឡាករ Neymar សម្រាប់យុទ្ធនាកា Copa America នាពេលខាងមុខនេះ។ នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់ប្រទេសអាមេរិចឡាទីនបានប្រកាសជាផ្លូវការកាលពីថ្ងៃច័ន្ទ។
សហព័ន្ធកីឡាបាល់ទាត់ប្រទេសប្រស៊ីល បាននិយាយថាការសម្រេចចិត្តនេះត្រូវបានគ្រូបង្វឹកលោក Tite ទាក់ទងទៅ Neymar ផ្ទាល់ កាលពីថ្ងៃសៅរ៍។
គួរបញ្ជាក់ថា ក្រុមម្ចាស់ជើងឯក៨សម័យកាលប្រេស៊ីលនឹងត្រូវប្រកួតជាមួយ Bolivia, Venezuela និង Peru ក្នុងវគ្គជម្រុះតាមពូលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ខែមិថុនា។ យ៉ាងណាមិញមុនយុទ្ធនាកានេះមកដល់ក្រុមម្ចាស់ផ្ទះប្រេស៊ីលនឹងត្រូវប្រកួតមិត្តភាព២លើកជាមួយនឹងក្រុម Qatar និង Honduras ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)