
Sorn
· 2019-05-29
កម្រមានណាស់! លោក អូប៉ាម៉ា លើកនិយាយរឿង Messi មិនជោគជ័យក្នុងជម្រើសជាតិអាហ្សង់ទីន
0
«មានមនុស្សតិចណាស់អាចសម្រេចស្នាដៃដ៏អស្ចារ្យដោយខ្លួនឯង» នេះគឺជាសាររបស់អតីតប្រធានាធិបតីអាមេរិកលោក ប៉ារ៉ាក អូប៉ាមា ដែលបាននិយាយពីបញ្ហារបស់ជម្រើសជាតិអាហ្សង់ទីន។
ជម្រើសជាតិពពកសអាហ្សង់ទីនហាក់លំបាកក្នុងការយកឈ្នះការប្រកួតក្នុង World Cup ទោះបីជាមាន Lionel Messi ពីព្រោះពួកគេមិនលេងសហការជាក្រុម។ នេះជាសម្ដីរបស់លោក អូប៉ាមា។ ជម្រើសជាតិយក្សប្រចាំអាមេរិកខាងត្បូងធ្លាប់ឈ្នះពានបាល់ទាត់ពិភពលោកនេះ២ដងប៉ុន្តែមិនអាចឈ្នះបន្ថែមទៀតហើយគិតចាប់ពីឆ្នាំ១៩៨៦ទោះបីជាមានកំពូលអ្នករកគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងជម្រើសជាតិនិងម្ចាស់ពាន Ballon d’Or ៥សម័យកាល Messi។
មួយរយៈកាលចុងក្រោយ អាហ្សង់ទីនក៏បានត្រឹមជើងឯករង២សម័យកាលជាប់គ្នាក្នុងពានរង្វាន់ Copa Armerica ហើយបានលេងត្រឹមវគ្គ១៦ក្រុមចុងក្រោយក្នុង World Cup 2018 ទោះបីជាបានឡើងវគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០១៤នៅប្រេស៊ីលក៏ដោយ។
លោក អូប៉ាមា កាន់ដំណែងប្រធានាធិបតីអាមេរិកចាប់ពីឆ្នាំ២០០៩ដល់២០១៧ មុនពេលលោក Donald Trump ជំនួសបាននិយាយពីបញ្ហារបស់អាហ្សង់ទីក្នុងបាល់ទាត់។
«សូម្បីតែមនុស្សដែលយើងចាត់ទុកថាជាអ្នកពូកែខ្លាំងអាចធ្វើការជាមួយមនុស្សផ្សេងទៀតក៏ដើម្បីអភិវឌ្ឍខ្លួនរបស់ពួកគេ។ក្នុងប្រទេសអាហ្សង់ទីន! ទោះបីជា Messi អស្ចារ្យពួកគេមានបញ្ហាក្នុងការឈ្នះពាន World Cup។ ដំបូន្មានរបស់ខ្ញុំសម្រាប់យុវជនគឺថា យើងត្រូវទទួលស្គាល់មានមនុស្សតិចណាស់ដែលសម្រេចស្នាដៃដោយខ្លួនឯងផ្ទាល់»។
លើសពីនេះលោក អូប៉ាមាក៏បាននិយាយពី Messi ជាច្រើនពេលអាហ្សង់ទីនត្រៀមរៀបចំខ្លួនចូលរួមប្រកួតពានរង្វាន់ Copa America ក្នុងប្រទេសប្រេស៊ីល។ អាហ្សង់ទីនស្ថិតក្នុងពូល B ជាមួយ កូឡុំប៊ី ប៉ារ៉ាហ្គាយនិងក្រុមភ្ញៀវហ្គាតា។
ក្រុមមរបស់លោក Lionel Scaloni នឹងត្រូវជួបក្រុម Nicaragua ក្នុងការប្រកួតមិត្តភាពមុនពេលជិះយន្តហោះទៅប្រទេសប្រេស៊ីល៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាចទេដែលថា លោគ្រូបង្វឹកបណ្តោះអាសន្ន Solskjaer កំពុងត្រៀមខ្លួនដើម្បីដឹកនាំក្លឹប Manchester United នៅរដូវកាលក្រោយ? បន្ទាប់ពីបន្តយកឈ្នះក្នុងទឹកដីកាលពីយប់មិញ
គ្រូស្វាយរៀង តបវិញយ៉ាងណា ចំពោះសម្ដីគ្រូក្រោននិយាយម្សិលមិញនេះ?
ក្រុមហ៊ុន Apple នឹងបើកដំណើរការកាតឥណទានថ្មីជាមួយ Goldman ។ តើ Perks មានតំលៃវាឬទេ?
អាហារ ៧ មុខល្អបំផុតសម្រាប់សុខភាពក្រលៀន ដោយជួយលៀងសម្អាតនិងបន្សុទ្ធជាតិពុលថែមទៀត
ការណែនាំពិសេស
មនុស្សស្រីទាំងឡាយត្រូវចងចាំ ៥ ឃ្លានេះ ទុកក្រើនរំឭកខ្លួនឯង ដើម្បីដើរឱ្យទាន់សង្គមបច្ចុប្បន្ន
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
៥ យ៉ាងនេះមិនបាច់សន្សំទុកច្រើនពេកទេ ព្រោះកាន់តែសន្សំ គ្រោះកាន់តែច្រើន
ប្រើពេលមិនដល់ ១ថ្ងៃផង! សមត្ថកិច្ចបានបំបែកសំណុំរឿងករណីឃាតកម្មរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិ នៅខណ្ឌព្រែកព្នៅបានហើយ
យោបល់ទាំងអស់ (0)