Champey

· 2019-05-30

នៅទីបំផុតពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៦ ប្រកាសឡើងហើយ

0

នៅទីបំផុតពិព័រណ៍ពិពាហ៍ពិពាហ៍លើកទី៦ប្រចាំឆ្នាំនេះបានប្រកាសឡើងហើយ ដោយគ្រោងប្រារព្ធធ្វើ ចាប់ពីថ្ងៃទី១០ និង ១១ ខែ សីហា ក្នុងឆ្នាំ២០១៩នេះ នៅសាលពិព័ណ៍កោះពេជ្រ។

នេះជាការបើកឱកាសជាថ្មី អោយបណ្ដាក្រុមហ៊ុនដែល មានសេវាកម្មពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ និង អ្នកមានគម្រោងរៀបចំអាពាហ៍ពិពាហ៍ បានបង្ហាញខ្លួន និងស្វែងយល់ពីទម្រង់អាពាហ៍ពិពាហ៍ដើម្បីអភិរក្សប្រពៃណីមង្គលការខ្មែរ។

ក្រុមហ៊ុនសិរីមង្គល ដែលជាអ្នករៀបចំបានប្រកាសជាសាធារណៈថា ពិព័រណអាពាហ៍ពិពាហ៍៍ពេញរយៈពេល២ថ្ងៃ នៅថ្ងៃ១០ និង១១ ក្នុងខែសីហានេះមានព្រឹត្តិការណ៍ធំ២ផ្គួបនៅក្នុងនោះ គឺការបង្ហាញទម្រង់សំលៀកបំពាក់ប្រពៃណីខ្មែរលើកទី១៩ និងមហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារលើកទី២០ ហើយកម្មវិធីទាំងមូល ត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ។

អ្នកចូលរួមព្រឹត្តិការណ៍ គ្រាន់តែបំពេញលើខិត្តប័ណ្ណក៍មានឈ្នះរង្វាន់ ២០លានរៀល និង១២លានរៀលពីក្រុមហ៊ុនសិរីមង្គល តាមរយៈការចាប់ឆ្នោតផងដែរ។ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៦នេះ ត្រូវបានគេអះអាងថាជាព្រឹត្តិការណ៍ល្អបំផុត សម្រាប់អ្នកផ្គត់ផ្គង់សេវាកម្មអាពាហ៍ពិពាហ៍ និងអ្នកគោរពស្រលាញ់ប្រពៃណីវប្បធម៍ខ្មែរទាំងឡាយ ដែលចង់ចូលរួមផ្សព្វផ្សាយពីផលិតផល និង សេវាកម្មរបស់ខ្លួន ទៅកាន់អតិថិជនឲ្យចំគោលដៅ។

នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៍ របស់ក្រសួងវប្បធម៍ គឺជាអ្នកដឹកនាំទម្រង់ដោយផ្ទាល់ ដើម្បីអោយការបង្ហាញទម្រង់អាពាហ៍ពិពាហ៍នៅក្នុងកម្មវិធី មិនប្រាស់ចាកពីទម្រង់ដើម នៃវប្បធម៍ជាតិ។ ស្ដង់ប្រមាណ៩២ស្ដង់ ដែលរួមមាន ក្រុមហ៊ុនភ្នួង និងសម្អាការ ក្រុមហ៊ុនគ្រឿងអលង្ការ ក្រុមហ៊ុនលក់សំលៀកបំពាក់ ក្រុមហ៊ុនលក់គ្រឿងសម្អាង ផលិតផលកែសម្ផស្ស សាឡន ក្រុមហ៊ុនលក់រថយន្ត ក្រុមហ៊ុនផ្កាស្រស់ ក្រុមហ៊ុនលក់កាដូអាពាហ៍ពិពាហ៍ ហាងបោះពុម្ពធៀបការ ក្រុមហ៊ុនស្ទីឌីយោថតរូប ក្រុមហ៊ុនធ្វើនំ ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារ ស្រាប៑ៀ ភេសជ្ជៈ សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនផ្គត់ផ្គង់អាគារញាំការ ក្រុមហ៊ុនលក់ខុនដូរ បុរី ផ្ទះល្វែង និងធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនទេចរណ៍ អាកាសចរណ៍ ក្រុមហ៊ុនរៀបចំអាពាហ៍ពិពាហ៍ និងសេវាកម្មពិធីការជាច្រើន នឹងបង្ហាញខ្លួនចម្រុះគ្នាក្នុងវេទិកានេះ។

ខណៈដែលអ្នករៀបចំប្រកាសអោយរួសរាន់ជាវស្ដង់កម្មវិធី ដើម្បីមានឱកាសចូលរួម។ យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុននសិរិមង្គល បានបញ្ជាក់ឲ្យដឹងពីគោលបំណងថា ការរៀបចំព្រឹត្តិការណ៍រដើម្បីរួមចំណែកផ្សព្វផ្សាយ អភិរក្ស និង អភិវឌ្ឍន៍ទំនៀមទំលាប់ប្រពៃណីអាពាហ៍ពិពាហ៍ សំលៀកបំពាក់ និង ម្ហូបអាហារខ្មែរ ក៍ដូចជាដើម្បីផ្ដល់ការអប់រំអោយកាន់តែទូលាយដល់ពលរដ្ឋខ្មែរ ឲ្យមានការយល់ដឹងពីទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ក៍ដូចជាដើម្បីផ្សព្វផ្សាយវប្បធម៍ខ្មែរ ទៅកាន់ក្រសែភ្នែកអន្តរជាតិ ឲ្យកាន់តែស្គាល់តម្លៃវប្បធម៍ខ្មែរ៕

អត្ថបទ៖សាត់ត្រា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)