
Phon
· 2019-06-02
វិទ្យាល័យស្វាយជ្រំ ប្រារព្ធពិធីបុណ្យរំឭកគុណគ្រូលើកទី៣
0
ខេត្តស្វាយរៀង៖ វិទ្យាល័យស្វាយជ្រំ ប្រារព្ធពិធីបុណ្យរំឭកគុណគ្រូលើកទី៣ ស្ថិតក្នុងឃុំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ។
នាយកវិទ្យាល័យស្វាយជ្រំ បានឲ្យដឹងថា កម្មវិធីនេះ ធ្វើឡើងដើម្បីឲ្យសិស្សានុសិស្សចេះសាមគ្គីគ្នា លោកគ្រូ អ្នកគ្រូ អាចបង្ហាញមនោសញ្ចេតនាជាមួយសិស្ស ដោយមានការចូលរួមពីព្រសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ កម្មវិធីនេះ ក៏មានការសម្តែងនូវព្រះធម៌អប់រំសីលធម៌ តាមបែបព្រះពុទ្ធសាសនា ចែកជូនដល់សិស្សានុសិស្សត្រងត្រាប់។ ការសម្តែងសិល្បៈរបស់សិស្សានុសិស្ស នៃវិទ្យាល័យស្វាយជ្រំ។
ឆ្លៀតក្នុងឱកាសនេះ លោកនាយកក៏បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្ស ត្រូវការមានការប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អនៅក្នុងសង្គម ជាពិសេសត្រូវយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ។ ជាងនេះទៅទៀតត្រូវគិតថា លោកគ្រូ អ្នកគ្រូ គឺជាមាតា បិតា ទី២របស់យើង គប្បីនាំគ្នាចូលរួមបង្កើតនូវកម្រងអនុស្សាវរីយ៍ល្អៗ ក្នុងវ័យសិក្សារបស់ខ្លួន ដើម្បីទុកជាស្នាដៃគំរូដល់អ្នកជំនាន់ក្រោយអនុវត្តបន្តទៀត។
ជាចុងក្រោយ លោកនាយក បានថ្លែងអំណគុណ ដល់លោកគ្រូ អ្នកគ្រូ ដែលបានរួមចំណែកជួយក្នុងការចូលរួមកសាងសង្គម បើគ្មានលោកគ្រូ អ្នកគ្រូ ក្មេងៗ ក៏មិនបានរៀនសូត្រចេះដឹងដូចសព្វថ្ងៃនេះដែរ និងបានសំណូមពរដល់ លោកគ្រូ អ្នកគ្រូ បន្តយកចិត្ដទុកដាក់ ក្នុងការបង្រៀនឲ្យបានទៀងទាត់ ត្រូវធ្វើជាគំរូល្អ ទាំងអត្តចរិត ការរស់នៅ ដល់ក្មេងជំនាន់ក្រោយ៕ ភក្តី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រាយការណ៍៖ Apple Watch អាចភ្ជាប់កម្ម វិធីតាមដាន ការគេងស្រួលខ្លួន នៅពេលយប់នៅឆ្នាំក្រោយ
ទីក្រុងមួយរបស់ចិន ប្រើបច្ចេកវិទ្យាទំនើបលើរថយន្ត ដែលប្រទេសផ្សេងចង់ទិញយក
របស់ ៥ ជួយលើកមុខមាត់ ដែលប្រុសៗប្រាថ្នាចង់បាន
យប់មិញនេះ Ronaldo នាំមុខ Messi ម្តងទៀតបន្ទាប់ពីរកបានគ្រាប់ទី ៦០១ របស់ខ្លួននៅក្នុងទឹកដីពហុកីឡាដ្ឋាន Turin
ការណែនាំពិសេស
អត្ថប្រយោជន៍ របស់ផ្លែក្រូចថ្លុង ដែលអ្នកមិនធ្លាប់ដឹង
កុំសុំឱកាស ត្រូវបង្កើតបង្កើនសមត្ថភាព!
city walkនៅទីក្រុងHarbin
Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia
យោបល់ទាំងអស់ (0)