
Chivy
· 2019-06-03
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បំពេញទស្សនកិច្ច នៅអង់គ្លេស
0
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងជំទាវទីមួយ នៅព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៩ (ម៉ោងនៅក្នុងតំបន់) អញ្ជើញដល់អាកាសយានដ្ឋានទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ក្នុងដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃ។
លោកប្រធានាធិបតី នឹងទទួលការជប់លៀងសាយភោជន៍ នៅក្នុងព្រះបរមរាជវាំង Buckingham ដែលត្រូវរៀបចំឡើង ដោយព្រះមហាក្សត្រិយានី អង់គ្លេស។
អំឡុងពេលនោះដែរ បាតុករជាច្រើនពាន់នាក់ មានគម្រោងបាតុកម្មប្រឆាំងលោក ដូណាល់ ត្រាំ នៅទូទាំងអង់គ្លេស ដូចជានៅទីក្រុង ឡុង, ទីក្រុង Manchester, Belfast, Birmingham និង Nottingham ជាដើម ។
នៅមុនចេញដំណើរតាមយន្តហោះ Air Force One ទៅកាន់អង់គ្លេសនោះ លោក ត្រាំ បានថ្លែងប្រាប់ប្រភពព័ត៌មាន The Sun ថា លោកមានការគាំទ្រពីមេដឹកនាំ Tory និងលោក Boris Johnson ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស ។ ជាមួយនោះដែរ លោក ត្រាំ ថ្លែងប្រាប់ The Times ថា មេដឹកនាំ Brexit លោក Nigel Farage គួរតែចូលរួមពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីចាកចេញពីសហភាពអឺរ៉ុប ។
នៅក្នុងអំឡុងពេល ស្ថិតនៅប្រទេសអង់គ្លេស នោះ លោក ត្រាំ និងលោកស្រី នឹងស្នាក់នៅក្នុងភូមិគ្រឹះរបស់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង់គ្លេស ក្បែរឧទ្យាន Regent នាកណ្តាលទីក្រុងឡុងដ៍៕ thach086
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទារកអាយុ១ខែ បើមានសញ្ញាទាំង ៤ នេះបង្ហាញថាជាក្មេងមានប្រាជ្ញាឆ្លាតវ័យពីកំណើត
ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់
ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang
មនុស្សម្នាក់ស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះលក់ និងជួសជុលវិទ្យទាក់ទងនៅខណ្ឌពោធិ៍សែនជ័យ
យោបល់ទាំងអស់ (0)