Reaksmeychhorpon

· 2019-06-03

ដៃស្តាំរបស់លោក គីម ជុងអ៊ុន បង្ហាញខ្លួន ក្រោយព័ត៌មានផ្សាយថា ត្រូវដកចេញពីតំណែង

0

លោក  Kim Yong Chol មន្ត្រីជាន់ខ្ពស់ និងជាឧបការីទទួលបន្ទុកបរមាណូរបស់ប្រទេសកូរ៉េខាងជើង បានបង្ហាញខ្លួន នៅក្បែរមេដឹកនាំកូរ៉េខាជើង លោក គីម ជុងអ៊ុន នៅក្នុងពិធីសម្តែងសិល្បៈមួយ កាលពីថ្ងៃទី២ ខែមិថុនា ។

សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានផ្សាយថា ទោះបីជាមានព័ត៌មានចចាមអារ៉ាមផ្សាយថា លោក Kim Yong Chol អាចត្រូវបាត់បង់ទំនុកចិត្ត ក្រោយកិច្ចពិភាក្សា រវាងអាមេរិក និងកូរ៉េខាងជើង ត្រូវបរាជ័យ។

ដោយឡែកសារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo បានផ្សាយថា កូរ៉េខាងជើងបានតែងតាំងមន្ត្រីបរមាណូថ្មី គឺលោក Kim Hyok chol ដើម្បីជំនួស លោក Kim Yong Chol ។ ប៉ុន្តែមន្ត្រីដៃស្តាំ របស់លោក គីម ជុងអ៊ុន នៅតែបង្ហាញខ្លួន នៅក្នុងពិធីសម្តែងសីល្បៈមួយ ក្រោមវត្តមានរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងងភរិយាលោកស្រី Ri Sol Ju ដដែល។

កាលពីដើមខែមេសា មន្ត្រីចារកម្មរបស់កូរ៉េខាងត្បូង បាននិយាយថា លោក Kim Yong Chol ត្រូវទទួលរងការផាកពិន័យ និងដកហូតតំណែង។ ប៉ុន្តែការបង្ហាញខ្លួន នៅពេលនេះ បានបំបាត់នូវពាក្យចចាមអារ៉ាមនានា ជុំវិញការដកហូតតំណែងរបស់លោក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស